ការស្ទង់មតិថ្មីៗនេះ បានរកឃើញថា ជនជាតិថៃ គឺជាអ្នកផឹកស្រាបៀរច្រើនជាងគេនៅអាស៊ី
សេដ្ឋកិច្ច March 19, 2021 Khmernote

យោងតាមការស្ទង់មតិថ្មីៗនេះបានរកឃើញថា ជនជាតិថៃ គឺជាអ្នកផឹកស្រាបៀរច្រើនជាងគេនៅអាស៊ី ខណៈដែលប្រទេសឆេក ឈរនៅលើគេក្នុងពិភពលោក។ ជាមួយគ្នានេះដែរ បើយោងតាមសន្ទស្សន៍ស្រាបៀរពិភពលោកប្រចាំឆ្នាំនេះ ដែលត្រូវបានផ្សព្វផ្សាយនៅលើគេហទំព័រ expensivity.com ប្រជាជនថៃទទួលទានស្រាបៀរជាមធ្យមចំនួន ១៤២ដបក្នុងម្នាក់ក្នុងមួយឆ្នាំ បន្ទាប់មកជនជាតិកូរ៉េដែលទទួលទាន ១៣០ដបក្នុងម្នាក់។

ទន្ទឹមនឹងនេះនៅក្នុងចំណាត់ថ្នាក់ពិភពលោកប្រជាជនឆេក ទទួលទានស្រាបៀរជាមធ្យម ៤៦៨ដបក្នុងម្នាក់ក្នុងមួយឆ្នាំ បន្ទាប់មកប្រទេសអេស្បាញមានចំនួន ៤១៧ដប ខណៈដែលប្រទេសអាឡឺម៉ង់ឈរនៅលំដាប់ទី៣ មានចំនួន ៤១១ដប បើទោះបីជាប្រទេសនេះ បានប្រារព្ធពិធីបុណ្យស្រាបៀរ Oktoberfest ដ៏ល្បីល្បាញប្រចាំឆ្នាំក៏ដោយ។

ដោយឡែកពាក់ព័ន្ធជាមួយការចំណាយ​វិញ នៅទូទាំងពិភពលោកជនជាតិអាឡឺម៉ង់ជាអ្នកចំណាយច្រើនជាងគេដោយការចំណាយលើមនុស្សម្នាក់ៗទៅលើស្រាបៀរមានចំនួន ១,៩០៨ ដុល្លារ បន្ទាប់មកគឺប៉ូឡូញ ១,៧៣៨ ដុល្លារ លីទុយអានី ១,៥៨៦ ដុល្លារ អូទ្រីសនិងចក្រភពអង់គ្លេសក្នុងតម្លៃ ១,៥៥៤ ដុល្លារ។ បន្ថែមពីនេះ នៅអាស៊ីប្រទេសចំនួន ៥ ដែលតម្លៃស្រាបៀរថ្លៃជាងគេ គឺចិន ជប៉ុន សិង្ហបុរី ថៃ និងម៉ាឡេស៊ី៕

អត្ថបទ៖ លីនី