បារាំង នឹងដកប្រទេសជប៉ុន និងប្រទេសចំនួន ៦ផ្សេងទៀត ចេញពីបម្រាមធ្វើដំណើរដែលដាក់លើប្រទេសនានាដែលមិនមែនជាសហភាពអឺរ៉ុប
សេដ្ឋកិច្ច March 13, 2021 Khmernote

រដ្ឋាភិបាលបារាំងបាននិយាយកាលពីថ្ងៃព្រហស្បតិ៍កន្លងទៅនេះថា ខ្លួននឹងដកប្រទេសជប៉ុននិងប្រទេសចំនួន ៦ ផ្សេងទៀត ចេញពីបម្រាមធ្វើដំណើរដែលដាក់លើប្រទេសនានាដែលមិនមែនជាសហភាពអឺរ៉ុបចាប់តាំងពីចុងខែមករា ដើម្បីការពារការរីករាលដាលនៃវីរុស Covid-19 នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានជប៉ុន kyodonews។

ក្រសួងការបរទសបារាំង បាននិយាយថា ចំពោះការហាមឃាត់ការធ្វើដំណើរដែលផ្តោតលើការធ្វើដំណើរដែលមិនចាំបាច់នឹងត្រូវបានបញ្ឈប់នៅថ្ងៃសុក្រ សម្រាប់ប្រទេសទាំង៧ ដោយអ្នកធ្វើដំណើររវាងប្រទេសបារាំងនិងប្រទេសទាំងនោះ នៅតែត្រូវបង្ហាញឯកសារដែលបង្ហាញថាពួកគេបានធ្វើតេស្តអវិជ្ជមានចំពោះវីរុស Covid-19 រយៈពេល ៧២ម៉ោង មុនពេលចេញដំណើរ។

ប្រភពដដែលបានបន្តឲ្យដឹងថា បន្ទាប់ពីប្រទេសជប៉ុន ប្រទេស ៦ ផ្សេងទៀតរួមមាន អូស្រ្តាលី អង់គ្លេស និងកូរ៉េខាងត្បូង។ ខណៈក្រសួងបានកត់សម្គាល់ ភាពខុសប្លែកគ្នានៃវីរុសឆ្លងដែលត្រូវបានគេរកឃើញនៅក្នុងចក្រភពអង់គ្លេស ដែលបានរីករាលដាលនៅក្នុងប្រទេសបារាំង ខណៈពេលដែលពិចារណាពីស្ថានភាពនៅក្នុងប្រទេសទាំង ៧។

គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី៣១ ខែមករា បារាំងបានដាក់កម្រិតការធ្វើដំណើរលើប្រទេសនានានៅខាងក្រៅសហភាពអឺរ៉ុប។ វិធានការណ៍នេះ នឹងបន្តអនុវត្តចំពោះបណ្តាប្រទេសមិនមែនសហភាពអឺរ៉ុបក្រៅពីប្រទេសចំនួន៧ ដែលបារាំងបានប្រកាសដកចេញពីបម្រាម៕

អត្ថបទ៖ លីនី
ប្រភព៖ kyodonews