ទីភ្នាក់ងារព័ត៌មាន Bloomberg កាលពីថ្ងៃទី ៧ ខែមីនា កន្លងទៅនេះ បានព្រមានថា សហភាពអឺរ៉ុប (EU) អាចខាតបង់ប្រាក់រហូតដល់ ១០០ពាន់លានអឺរ៉ូ (ប្រមាណ ១១៨.៣ ពាន់លានដុល្លារអាមេរិក) ដោយសារតែការពន្យាពេលក្នុងការចាក់វ៉ាក់សាំងប្រឆាំងនឹងវីរុស កូវីដ-១៩។ ទន្ទឹមនឹងការខាតបង់នេះ វិនិយោគិនក៏បារម្ភផងដែរថា ការពន្យាពេលចាក់វ៉ាក់សាំង អាចពន្យាពេលការងើបឡើងវិញនៃសេដ្ឋកិច្ច ក៏ដូចជាអាជីវកម្មនៅអឺរ៉ុប។
ជាមួយគ្នានេះដែរ យោងតាមការគណនារបស់ Bloomberg ការពន្យាពេលបើកសេដ្ឋកិច្ចម្តងទៀត ក្នុងរយៈពេលមួយខែ ឬ ៣ ខែអាចធ្វើឱ្យសេដ្ឋកិច្ចសហភាពអឺរ៉ុបមានចន្លោះពី ៥០ ពាន់លានអឺរ៉ូទៅ ១០០ ពាន់លានអឺរ៉ូ។ យ៉ាងណាមិញ សហគមន៍អ៊ឺរ៉ុបបានព្យាយាមធានានូវវត្ថុធាតុដើម សម្រាប់ផលិតវ៉ាក់សាំងពីសហរដ្ឋអាមេរិក។
យោងតាមក្រុមហ៊ុនស្រាវជ្រាវ Airfinity បានឱ្យដឹងថា ការចុះហត្ថលេខាលើការផ្គត់ផ្គង់វ៉ាក់សាំងថ្មី និងការបង្កើនកិច្ចសន្យាផលិតវ៉ាក់សាំងនឹងអនុញ្ញាតឱ្យសហគមន៍អ៊ឺរ៉ុបចាក់វ៉ាក់សាំងចំនួន ៧៥% នៃប្រជាជនពេញវ័យនៅចុងខែសីហាឆ្នាំនេះ។ ប៉ុន្តែទោះយ៉ាងណាក៏ដោយទោះបីជាមានសេណារីយ៉ូនេះក៏ដោយ ក៏សហគមន៍អ៊ឺរ៉ុបនឹងខកខានទទួលភ្ញៀវទេសចរក្នុងដូវកាលទេសចរណ៍ពីរលើកជាប់ៗគ្នា៕



អត្ថបទ៖ លីនី
ប្រភព៖ vietnamplus


