គណៈរដ្ឋមន្រ្តីថៃកាលពីថ្ងៃអង្គារ ទី០២ ខែមីនា បានអនុម័តថវិកាចំនួន ៦.៣ ពាន់លានបាត (ប្រមាណ ២១០លានដុល្លារ) ដើម្បីទិញវ៉ាក់សាំងកូវីដ-១៩ AstraZeneca ចំនួន ៣៥ លានដូសបន្ថែមទៀត ដែលនាំឲ្យចំនួនវ៉ាក់សាំងសរុបមាន ៦៣ លានដូស។ យោងតាមអ្នកនាំពាក្យរដ្ឋាភិបាលថៃ វ៉ាក់សាំងថ្មីនឹងមកដល់ប្រទេសថៃ ក្នុងពេលដំណាលគ្នាជាមួយវ៉ាក់សាំងចិន ដោយក្នុងនោះវ៉ាក់សាំង AstraZeneca មានចំនួន ២៦ លានដូស និងវ៉ាក់សាំងរបស់ចិន Sinovac មានចំនួន ២ លានដូសដែលបានបញ្ជាទិញកាលពីពេលមុន។
ជាមួយគ្នានេះដែរ ក្រៅពីការបញ្ជាទិញបន្ថែម ក្រសួងសុខាភិបាលប្រទេសថៃ នៅតែកំពុងចរចាទិញវ៉ាក់សាំងបន្ថែមពីក្រុមហ៊ុនផលិតផ្សេងទៀត ខណៈដែលរដ្ឋាភិបាលត្រៀមបើកការចុះឈ្មោះសម្រាប់ការចាក់វ៉ាក់សាំងដល់ប្រជាជន។ គួរបញ្ជាក់ថា ប្រទេសថៃ បានចាប់ផ្តើមកម្មវិធីចាក់វ៉ាក់សាំងការពារអាយវីរុសកូវីដ-១៩ ជាផ្លូវការនៅថ្ងៃទី ២៨ ខែកុម្ភៈ កន្លងទៅថ្មីៗនេះ ខណៈប្រទេសកម្ពុជាទើបទទួលបានវ៉ាក់សាំង AstraZeneca កាលពីយប់ថ្ងៃទី០២ ខែមីនា ឆ្នាំ២០២១ នេះ ចំនួន ៣២៤,០០០ ដូសពីយន្តការ COVAX៕


អត្ថបទ៖ លីនី
ប្រភព៖ vietnamplus


