អ្នកច្បារអំពៅ តិចទៀត លែងសូវស្ទះហើយ ក្រោយសាលារាជធានីភ្នំពេញ និងក្រុមហ៊ុន OCIC គ្រោងដាក់ឲ្យដំណើរការសាឡាងឆ្លងជាបណ្តោះអាសន្នពីតំបន់កោះនរា ទៅតំបន់កោះពេជ្រ
សេដ្ឋកិច្ច February 17, 2021 Khmernote

ខណៈពេលដែលចរាចរណ៍នៅលើកំណាត់ផ្លូវជាតិលេខ១ ជាពិសេសត្រង់ចំណុចស្ពានច្បារអំពៅ កកស្ទះណែនណាន់ តាន់តាប់រាល់ថ្ងៃនោះ សាលារាជធានីភ្នំពេញ និងក្រុមហ៊ុន OCIC គ្រោងដាក់ឲ្យដំណើរការសាឡាងឆ្លងជាបណ្តោះអាសន្ន។ យោងតាមការបង្ហោះនៅលើផេករបស់ឯកឧត្តម ប៉ែន វិបុល បានឲ្យដឹងថា សាលារាជធានីភ្នំពេញ និងក្រុមហ៊ុន OCIC គ្រោងដាក់ឲ្យដំណើរការសាឡាងឆ្លងជាបណ្តោះអាសន្នពីតំបន់កោះនរា ទៅតំបន់កោះពេជ្រ។ ការដាក់ដំណើរការ សាឡាងឆ្លងជាបណ្តោះអាសន្ននេះ គឺដើម្បីសម្រួលដល់ការកកស្ទះលើកំណាត់ផ្លូវជាលលេខ១ ដែលកំពុងកកកុញ ណែនណាន់តាន់តាប់ជារៀងរាល់ថ្ងៃ។

គួរបញ្ជាក់ផងដែរថា កាលពីខែតុលា ឆ្នាំ២០២០ ក្រុមហ៊ុន OCIC បានបើកការដ្ឋានសាងសង់ស្ពានតភ្ជាប់ទីក្រុងរណបកោះពេជ្រ ទៅកាន់តំបន់អភិវឌ្ឍន៍កោះនរា ក្នុងខណ្ឌច្បារអំពៅ ដែលនឹងចំណាយថវិកាប្រមាណ ៤០.៨ លានដុល្លារ។ បើតាមក្រុមហ៊ុន ស្ពាននេះនឹងជួយសម្រួលដល់ការកកស្ទះចរាចរណ៍ នៅពេលបើកដំណើរការដល់សាធារណជន៕

អត្ថបទ៖ លីនី