ទស្សនាវដ្តី International Living បានចេញផ្សាយនូវសន្ទស្សន៍ «ការចូលនិវត្តន៍ជាសកលប្រចាំឆ្នាំ២០២១» របស់ពួកគេ ដែលបានបង្ហាញថា៖ កម្ពុជា និងវៀតណាម ជាទិសដៅ ២ នៅក្នុងតំបន់ទន្លេមេគង្គ ដែលល្អហើយមានតម្លៃធូរថ្លៃសម្រាប់ការរស់នៅពេលចូលនិវត្តន៍។ ជាក់ស្ដែងអ្នកស្រី Jennifer Stevens នាយកប្រតិបត្តិរបស់ International Living បាននិយាយថា៖«ខណៈដែលមនុស្សខ្លះគិតចង់ចូលនិវត្តន៍នៅឯបរទេស ដោយសារហេតុផលជាច្រើនដូចជា៖ ការផ្សងព្រេង, ឱកាសដើម្បីស្វែងរកកន្លែង និងរៀនភាសាថ្មី, ឱកាសធ្វើដំណើរ និងអ្វីៗផ្សេងទៀត – គំនិតលើការចំណាយធូរថ្លៃក្នុងការរស់នៅ ស្របពេលនឹងការលើកកម្ពស់គុណភាពជីវិត គឺដើរតួសំខាន់សម្រាប់មនុស្សជាច្រើន»។
បើនិយាយទៅ សូម្បីតែមុនពេលមានជំងឺ COVID-19 មនុស្សភាគច្រើនមិនបានសន្សំគ្រប់គ្រាន់សម្រាប់ការចូលនិវត្តន៍របស់ពួកគេទេ ហើយការបាត់បង់ការងារយ៉ាងច្រើនដែលយើងកំពុងមើលឃើញ នឹងធ្វើឱ្យស្ថានភាពនោះកាន់តែធ្ងន់ធ្ងរថែមទៀត។ ដូច្នេះការប្ដូរទៅរស់នៅទីតាំងល្អដែលមានតម្លៃធូរថ្លៃ នឹងធ្វើឱ្យពួកគេមានការសន្សំសំចៃ កាត់បន្ថយថ្លៃចំណាយ និងកាត់បន្ថយស្ត្រេសផងដែរ។ លក្ខណៈវិនិច្ឆ័យសំខាន់សម្រាប់សន្ទស្សន៍នេះ គឺសម្រាប់គូស្នេហ៍ដែលមានប្រាក់ខែចូលនិវត្តន៍ប្រមាណ ១,៨០០ ដុល្លារ ហើយខាងក្រោមនេះគឺជាប្រទេសទាំង ៥ ដែលត្រូវបានដាក់ចំណាត់ថ្នាក់ដោយ International Living ៖
៤. អេក្វាឌ័រ (ស្ទួនគ្នា)

៤. កម្ពុជា

៣.បូលីវី

២. ស្រីលង្កា

១. វៀតណាម

អត្ថបទ៖ លីដា
ប្រភព៖ International Living


