ថៃ បម្រុងទុកថវិកាជាង ១៦ លានដុល្លារ ដើម្បីទ្រទ្រង់ឧស្សាហកម្មផ្លែឈើរបស់កសិករ ដែលរងផលប៉ះពាល់ខ្លាំងដោយសារកូវីដ
សេដ្ឋកិច្ច January 30, 2021 Khmernote

រដ្ឋមន្រ្តីក្រសួងកសិកម្ម និងសហករណ៍ថៃ បានរួមគ្នាជាមួយក្រុមប្រឹក្សាភិបាលដំណាំផ្លែឈើរបស់ប្រទេសថៃ បង្កើតផែនការដើម្បីពង្រីកទាំងទីផ្សារក្នុងស្រុក និងអន្តរជាតិសម្រាប់ឧស្សាហកម្មផ្លែឈើរបស់ប្រទេសនេះ។ ក្រុមប្រឹក្សាភិបាលដំណាំផ្លែឈើបានកំណត់ថវិកាចំនួន ៤៩២ លានបាត (ប្រមាណ ១៦.៤ ដុល្លារ) ដើម្បីបង្កើនបណ្តាញលក់សម្រាប់អ្នកដាំផ្លែឈើ ក៏ដូចជាចាប់ផ្តើមយុទ្ធនាការផ្សព្វផ្សាយ។ ជាមួយគ្នានេះ ក៏ត្រូវប្រើសម្រាប់គម្រោងភ្ជាប់បណ្តាញផ្លូវដែកចិន តាមរយៈប្រទេសឡាវ ក៏ដូចជាភ្ជាប់ទៅនឹងទីផ្សារនៅក្នុងប្រទេសកូរ៉េខាងត្បូង រុស្ស៊ី អាស៊ីកណ្តាល មជ្ឈឹមបូព៌ា និងអឺរ៉ុប។

លើសពីនេះទៅទៀត ក្រសួងក៏នឹងប្រើ សម្រាប់ប្រព័ន្ធតាមដាន ដែលនឹងត្រូវបានកែលម្អផងដែរ ដើម្បីធានានូវទំនុកចិត្តរបស់អ្នកប្រើប្រាស់។ គួរបញ្ជាក់ផងដែរថា វិស័យផ្លែឈើនៅប្រទេសថៃបានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដោយសារការរាតត្បាតរបស់វីរុស Covid-19 ខណៈដែលការិយាល័យសេដ្ឋកិច្ចកសិកម្មបានព្យាករណ៍ថា ការប្រមូលផលផ្លែឈើនៅឆ្នាំនេះនឹងកើនឡើង ២៤% ។ យ៉ាងណាមិញ អង្គប្រជុំក៏បានឯកភាពផងដែរ ដើម្បីដាក់បញ្ចូលក្រុមគ្រួសារកសិករធ្វើស្រែចំនួន ១៦០ គ្រួសារផ្សេងទៀតនៅក្នុងគម្រោងសំណងកសិករឆ្នាំ២០២០ ដោយនាំឲ្យចំនួនគ្រួសារដែលនៅក្នុងគម្រោងមានរហូតដល់ ២០២.១៧៣ គ្រួសារ៕

អត្ថបទ៖ លីនី
ប្រភព៖ nationthailand