រដ្ឋាភិបាលឡាវ បន្តរឹតបន្តឹងសម្រាប់ការចូលទៅក្នុងប្រទេសរបស់ខ្លួនដើម្បីចៀសវាងការផ្ទុះឡើងរលកទី២ នៃជំងឺកូវីដ-១៩
សេដ្ឋកិច្ច January 28, 2021 Chan Sreyny

គណៈកម្មាធិការជាតិសម្រាប់ការការពារជំងឺ Covid-19 និងត្រួតពិនិត្យជាតិរបស់ប្រទេសឡាវ នៅតែបន្តអនុវត្តវិធានការបង្ការ និងតាមដានប្រជាជនដែលចូលក្នុងប្រទេសដើម្បីចៀសវាងការផ្ទុះឡើងរលកទី២ នៃជំងឺ Covid-19 ។ អគ្គនាយករងនៃនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងដែលស្ថិតនៅក្រោមក្រសួងសុខាភិបាលឡាវលោក Sisavath Soutthaniraxay បានថ្លែងប្រាប់សន្និសីទកាសែតកាលថ្ងៃពុធនេះថា « ប្រជាជនដែលចូលប្រទេសឡាវ នឹងត្រូវបញ្ជូនទៅដាក់ឱ្យនៅដាច់ដោយឡែករយៈពេល ១៤ ថ្ងៃដើម្បីការពារសពីការឆ្លងជំងឺ Covid-19 ចូលក្នុងប្រទេស »។

គួរឱ្យដឹងផងដែរថា គិតត្រឹមថ្ងៃពុធ ទី ២៧ ខែមករា ឡាវបានធ្វើតេស្តករណីសង្ស័យចំនួន ១០២,៣៣២ ករណីដោយមាន ៤៤ ករណីធ្វើតេស្តវិជ្ជមានជំងឺ Covid-19 ហើយអ្នកជំងឺ ៤១ នាក់បានជាសះស្បើយ៕

អត្ថបទ៖ នីតា
ប្រភព៖ xinhuanet