រដ្ឋាភិបាលសហរដ្ឋអាមេរិក ក្រោមការដឹកនាំរបស់លោកប្រធានាធិបតី Joe Biden បានសម្រេចចិត្តទិញវ៉ាក់សាំងការពារជំងឺ Covid-19 បន្ថែមទៀតក្នុងគោលបំណងដើម្បីចាក់ថ្នាំបង្ការឱ្យប្រជាជនអាមេរិកាំងស្ទើរតែទាំងអស់នៅរដូវក្តៅនេះ។ មុននេះ លោកប្រធានាធិបតីបានប្រកាសគោលដៅនៃការចាក់វ៉ាក់សាំងចំនួន ១០០ លានក្នុងរយៈពេល ១០០ ថ្ងៃ។ វ៉ាក់សាំងរបស់ Pfizer ជាមួយដៃគូរ BioNTech និង Moderna ត្រូវបានអនុម័តនៅសហរដ្ឋអាមេរិក ប៉ុន្តែកង្វះការផ្គត់ផ្គង់កំពុងបន្ថយល្បឿននៃការចាក់វ៉ាក់សាំងនៅតាមតំបន់នានានៃសហរដ្ឋអាមេរិក។
ថ្លែងនៅឯសេតវិមានកាលពីថ្ងៃអង្គារ លោក Biden បានបង្ហាញពីផែនការបង្កើនបរិមាណវ៉ាក់សាំងទៅរដ្ឋាភិបាលក្នុងតំបន់។ រដ្ឋបាលរបស់លោក នឹងទិញវ៉ាក់សាំងនីមួយៗចំនួន ១០០ លានដូសដែលតម្រូវឱ្យមានការចាក់ថ្នាំបង្ការដែលមានប្រសិទ្ធភាព។

លោក Biden បាននិយាយថា « ការសម្រេចចិត្តនេះ នឹងបង្កើនការបញ្ជាទិញវ៉ាក់សាំងសរុបរបស់រដ្ឋាភិបាលពី ៤០០ លានដូសទៅ ៦០០ លានដូស។ លោកបានបន្ថែមថា « វានឹងគ្រប់គ្រាន់ ដើម្បីចាក់វ៉ាក់សាំងឱ្យបានគ្រប់គ្នាដល់ជនជាតិអាមេរិកចំនួន ៣០០ លាននាក់នៅចុងរដូវក្តៅនេះ »។

ជាមួយគ្នានេះ លោកបានទទួលស្គាល់ថាវានឹងចំណាយពេលច្រើនខែ ដើម្បីទទួលបានការចាក់វ៉ាក់សាំងភាគច្រើន៕
អត្ថបទ៖ នីតា
ប្រភព៖ nhk


