រោងចក្រកាត់ដេរដែលចំណាយទឹកប្រាក់ជាង ៣ លានដុល្លារ ដោយបង្កើតការងារដល់ប្រជាពលរដ្ឋក្នុងតំបន់ជាង ៧០០ កន្លែងនឹងលេចរូបរាងក្នុងខេត្តតាកែវនាពេលឆាប់ៗនេះ
សេដ្ឋកិច្ច
January 27, 2021
Chan Sreyny
រោងចក្រកាត់ដេរ ដែលចំណាយទឹកប្រាក់ចំនួន ៣.១ លានដុល្លារនឹងត្រូវបានសាងសង់នៅក្នុងស្រុកបាទីខេត្តតាកែវ ដោយបង្កើតការងារចំនួន ៧០២ កន្លែងសម្រាប់ប្រជាជនក្នុងស្រុក។ ការធ្វើបច្ចុប្បន្នភាពនេះ ត្រូវបានចែករំលែកនៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) កាលពីម្សិលមិញបន្ទាប់ពីមានការយល់ព្រមលើគម្រោងវិនិយោគនេះ។ រោងចក្រកាត់ដេរ គឺជាការវិនិយោគរបស់ក្រុមហ៊ុន Brightness (Cambodia) Garment Factory Co., Ltd ។
គួររំលឹកផងដែរថា ចាប់តាំងពីដើមខែមករានេះ CDC បានផ្តល់ភ្លើងខៀវដល់គម្រោងវិនិយោគចំនួន ៧ រួមមានគម្រោងខាងលើដែលមានទឹកប្រាក់វិនិយោគជិត ២៧.៦ លានដុល្លារ ដែលបង្កើតឱកាសការងារប្រមាណ ៤,០០០ កន្លែង៕

ប្រភព៖ ក្រសួងព័ត៌មាន
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង


