នាយកដ្ឋានដឹកជញ្ជូនផ្លូវគោកថៃ៖ យានយន្ដដែលបញ្ចេញផ្សែងខ្មៅនឹងត្រូវផាកពិន័យ ៥,០០០បាត (១៦៦.៨៣ដុល្លារ) និងផ្អាកការប្រើប្រាស់រហូតដល់ជួសជុលហើយ
សេដ្ឋកិច្ច January 25, 2021 Chan Sreyny

ដើម្បីកាត់បន្ថយការបំពុល PM2.5 នាយកដ្ឋានដឹកជញ្ជូនផ្លូវគោកថៃ នឹងដាក់ពិន័យជាខ្លាំងដល់ម្ចាស់យានយន្តដែលបញ្ចេញផ្សែងខ្មៅលើសពីបទដ្ឋានសុវត្ថិភាព។ អគ្គនាយកនាយកដ្ឋានដឹកជញ្ជូនផ្លូវគោកថៃលោក Jirut Wisanjit បាននិយាយកាលពីថ្ងៃអាទិត្យថា « នឹងផាកពិន័យចំពោះយានយន្តដែលបញ្ចេញផ្សែងខ្មៅចំនួន ៥,០០០ បាត (ជាង ១៦០ ដុល្លារ) និងផ្អាកការប្រើប្រាស់រហូតដល់យានយន្ដត្រូវបានជួសជុលហើយ »។ លោក Jirut បាននិយាយទៀតថា « នាយកដ្ឋានរបស់លោក បាននិងកំពុងអនុវត្តគោលនយោបាយរបស់ក្រសួងដឹកជញ្ជូនក្នុងការកាត់បន្ថយភាគល្អិតធូលីតិចជាង ២.៥ មីក្រូម៉ែត្រនៅលើអាកាសក្នុងទីក្រុងបាងកក »។

លោក Jirut បានបន្ថែមថា « ចាប់តាំងពីដើមឆ្នាំសារពើពន្ធ ២០១៩ រហូតដល់ខែមករា ឆ្នាំ ២០២១ នាយកដ្ឋានបានត្រួតពិនិត្យយានយន្តចំនួន ៦៨៩,៣៣៣ គ្រឿងនៅក្នុងទីក្រុងបាងកក និងបានផ្អាកយានយន្តចំនួន ៨,៧៦២ គ្រឿងពីការប្រើប្រាស់រហូតដល់ពួកគេមានប្រព័ន្ធបំភាយឧស្ម័នចេញ »។

គួរឱ្យដឹងផងដែរថា ចំពោះយានយន្តដែលបញ្ចេញផ្សែងខ្មៅ ប៉ុន្តែមិនលើសពីកំរិតសុវត្ថភាពទេនាយកដ្ឋានចេញសេចក្តីព្រមានដល់ម្ចាស់ និងជម្រុញឱ្យពួកគេត្រួតពិនិត្យស្ថានភាពយានយន្តរបស់ពួកគេ និងត្រូវប្រាកដថាវាត្រូវបានថែរក្សាឱ្យបានត្រឹមត្រូវ៕

អត្ថបទ៖ នីតា
ប្រភព៖ nationthailand