រោងចក្រកាត់ដេរសម្លៀកបំពាក់ដែលចំណាយទឹកប្រាក់ ៥.៧ លានដុល្លារនឹងត្រូវបានសាងសង់ក្នុងខេត្តកណ្តាលនាពេលឆាប់ៗនេះ
សេដ្ឋកិច្ច
January 21, 2021
Chan Sreyny
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ដែលបានចេញផ្សាយនៅរសៀលនេះបានឱ្យដឹងថា រោងចក្រកាត់ដេរដែលចំណាយទឹកប្រាក់ចំនួន ៥.៧ លានដុល្លារអាមេរិកនឹងត្រូវសាងសង់នៅក្រុងតាខ្មៅខេត្តកណ្តាល ដោយបង្កើតការងារចំនួន ៩៥១ កន្លែងសម្រាប់ប្រជាជនក្នុងតំបន់។ ប្រភពដដែលបានបញ្ជាក់ថា គម្រោងរោងចក្រកាត់ដេរដែលត្រូវបានអនុម័តដោយ CDC កាលពីពេលថ្មីៗនេះ ត្រូវបានវិនិយោគដោយក្រុមហ៊ុន New Era (Cambodia) Cashmere Textile Co., Ltd ។
គួរឱ្យដឹងផងដែរថា ចាប់តាំងពីដើមខែមករានេះ CDC បានផ្តល់ភ្លើងខៀវដល់គម្រោងវិនិយោគចំនួន ៥ រួមទាំងគម្រោងដែលបានលើកឡើងខាងលើដោយមានដើមទុនសរុបជិត ២២.២ លានដុល្លារដែលបង្កើតឱកាសការងារចំនួន ៣,០០០ កន្លែង៕

ប្រភព៖ ក្រសួងព័ត៌មាន
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង


