អាជីវកម្មលេចធ្លោមួយចំនួននៅខេត្តឈុនបូរីបានប្រកាសថា ពួកគេនឹងបិទទ្វារជាបណ្តោះអាសន្នដោយសារវិបត្តិនៃជំងឺ Covid-19 នៅក្នុងខេត្តមួយនេះ។ អាជីវកម្មទាំងនោះរួមមានសណ្ឋាគារកំពូលៗដូចជា៖ រមណីយដ្ឋានឆ្នេរ Centara Grand Mirage Beach Resort Pattaya, សណ្ឋាគារ Hard Rock Pattaya និងឆ្នេរ D Varee Jomtien ។ រមណីយដ្ឋានឆ្នេរ Centara Grand នឹងត្រូវបិទរហូតដល់ថ្ងៃទី ៣១ ខែមីនា ខណៈសណ្ឋាគារ Hard Rock ត្រូវបានបិទរហូតដល់ថ្ងៃទី ៣១ ខែមករា។
កន្លែងផ្សេងទៀតដែលបានបិទជាបណ្តោះអាសន្នរួមមាន៖ Alcazar Cabaret Show, ផ្សារអណ្តែតទឹកប៉ាតាយ៉ា, Art in Paradise Pattaya, Frost Magical Ice of Siam, ឧទ្យានថ្មរាប់លានឆ្នាំ និងកសិដ្ឋានចិញ្ចឹមក្រពើប៉ាតាយ៉ា, Pattaya Dolphinarium, រោងមហោស្រព Tiffany, រោងមហោស្រព Tuxedo វេទមន្ត, Upside Down World និង Legend Siam Pattaya ៕




អត្ថបទ៖ នីតា
ប្រភព៖ nationthailand


