ហាងស្រា និងភោជនីយដ្ឋានដែលក្ស័យធនក្នុងប្រទេសជប៉ុនកើនឡើងដល់កម្រិតខ្ពស់បំផុត
សេដ្ឋកិច្ច January 8, 2021 Chan Sreyny

យោងតាមក្រុមហ៊ុនស្រាវជ្រាវឥណទានជប៉ុនបានឱ្យដឹងថា ចំនួនហាងស្រា និងភោជនីយដ្ឋានដែលក្ស័យធនកាលពីឆ្នាំមុនបានកើនឡើងដល់កំរិតខ្ពស់បំផុតដោយសារតែជំងឺរាតត្បាត Covid-19 ។ អាជីវកម្មចំនួន ៧៨០ ដែលមានបំណុលយ៉ាងហោចណាស់ ១០ លានយ៉េន ឬប្រហែល ៩៧,០០០ ដុល្លារបានបាត់ពីជំនួញ ឬចាប់ផ្តើមក្ស័យធន ដោយសហគ្រាសផលិតភេសជ្ជៈមានចំនួនច្រើនបំផុតដែលស្មើនឹងជិត ១ ភាគ ៤ នៃចំនួនសរុប។ ស្ថានការណ៍នេះ នឹងកាន់តែតឹងតែងឡើងនៅពេលដែលទីក្រុងតូក្យូ និងខេត្តចំនួន ៣ ស្ថិតក្នុងភាពអាសន្ន។ ប្រតិបត្តិករ នឹងត្រូវបានស្នើសុំឱ្យកាត់បន្ថយម៉ោងធ្វើការរបស់ពួកគេ។

អ្នកស្រាវជ្រាវជាន់ខ្ពស់នៃ Teikoku Databank បាននិយាយថា « មនុស្សជាច្រើននៅក្នុងឧស្សាហកម្មនេះបាននិយាយថា ពួកគេនឹងឈានដល់កម្រិតមានវិបត្តិហិរញ្ញវត្ថុ »។ គួរឱ្យដឹងផងដែរថា គិតមកដល់ថ្ងៃនេះករណីឆ្លងជំងឺ Covid-19 នៅប្រទេសជប៉ុនសរុបកើនឡើងដល់ ៧១,១៨២ ករណី៕

អត្ថបទ៖ នីតា
ប្រភព៖ nhk