ប្រទេសអង់គ្លេស បានបិទសាលារៀនរបស់ខ្លួនកាលពីថ្ងៃអង្គារ មុនពេលមានការបិទទ្វារជាតិជាថ្មីម្ដងទៀត ខណៈប្រទេសអាឡឺម៉ង់បានបន្តបិទអាជីវកម្ម និងការិយាល័យរបស់ខ្លួនរយៈពេល ៣ សប្តាហ៍ទៀតខណៈដែលអឺរ៉ុបកំពុងតែប្រយុទ្ធប្រឆាំងនឹងការឆ្លងជំងឺ Covid-19 ។ ក្រុមមន្រ្តីបានសន្យាថានឹងផ្ដល់ទឹកប្រាក់ចំនួន ៤.៦ ពាន់លានផោន (៦.៣ ពាន់លានដុល្លារ) ដើម្បីជួយអាជីវកម្មដែលបានបិទទ្វារនៅក្នុងប្រទេសអង់គ្លេស។ ផ្នែកផ្សេងទៀតនៃចក្រភពអង់គ្លេសក៏កំពុងរឹតត្បិត ឬពង្រីកការចាក់សោរផងដែរ។
ទន្ទឹមនឹងនេះ អាឡឺម៉ង់បានយល់ព្រមបន្តបិទទ្វារសាលារៀន កន្លែងកម្សាន្ត និងហាងដែលមិនចាំបាច់រហូតដល់ថ្ងៃទី ៣១ ខែមករា ដោយពង្រីកការរឹតបន្តឹងដែលគ្រោងនឹងដំណើរការនៅថ្ងៃអាទិត្យក្រោយ។
លើសពីនេះទៀត បុគ្គលល្បីៗក្នុងប្រទេសអង់គ្លេសរួមមាន៖ កីឡាករបាល់ទាត់ និងបុគ្គលិកចំនួន ៤០ នាក់នៅក្នុងក្របខ័ណ្ឌ English Premier League និងប្រធានាធិបតី Armenia លោក Armen Sarkisian កំពុងព្យាបាលនៅទីក្រុងឡុងដ៍បន្ទាប់ពីឆ្លងជំងឺ Covid-19 នៅទីនោះ។
គួរឱ្យដឹងផងដែរថា ធនាគារពិភពលោក (WB) បានទម្លាក់ការព្យាករណ៍របស់ខ្លួនចំពោះសេដ្ឋកិច្ចពិភពលោកដោយព្រមានថា ស្ថានភាពអាចកាន់តែយ៉ាប់យ៉ឺនប្រសិនបើការឆ្លងជំងឺ Covid-19 បង្កើនល្បឿន ឬការចាក់វ៉ាក់សាំងត្រូវបានពន្យារពេល។ WB រំពឹងថា សេដ្ឋកិច្ចពិភពលោកនឹងកើនឡើង ៤% នៅឆ្នាំនេះពោលគឺទាបជាងការព្យាករណ៍កាលពីលើកមុនចំនួន ២/១០ បន្ទាប់ពីបានធ្លាក់ចុះ ៤.៣% នៅឆ្នាំ ២០២០ ៕


អត្ថបទ៖ នីតា
ប្រភព៖ bangkokpost


