ដោយសារករណីឆ្លងជំងឺ Covid-19 មានការកើនឡើងកាន់តែច្រើននៅប្រទេសឥណ្ឌូនេស៊ី អាជ្ញាធរមូលដ្ឋានបានបន្តកម្មវិធីជំនួយជាសាច់ប្រាក់របស់ខ្លួន និងបានចេញផែនការបង្កើនចំនួនគ្រែមន្ទីរពេទ្យរហូតដល់ ៣០% ។ ប្រធានាធិបតីឥណ្ឌូនេស៊ីលោក Joko Widodo កាលពីថ្ងៃទី ៤ ខែមករា បានចាប់ផ្តើមកម្មវិធីផ្តល់ជំនួយជាសាច់ប្រាក់ទូទាំងប្រទេស ដែលគ្រោងនឹងទៅដល់ខេត្តចំនួន ៣៤ របស់ប្រទេស។ លោក Joko បានមានប្រសាសន៍ថា « នៅឆ្នាំ ២០២១ យើងនឹងបន្តការចែកចាយជំនួយសង្គម នៅក្នុងថវិការដ្ឋ ឆ្នាំ ២០២១ ដោយរដ្ឋាភិបាលបានត្រៀមថវិកាចំនួន ១១០ ទ្រីលានរូពី (ជិត ៨ ពាន់លានដុល្លារ) »។ លោកបានបន្តថា ជំនួយនេះត្រូវបានចំណាយដើម្បីជួយដល់សាធារណៈជន ក្នុងការដោះស្រាយផលប៉ះពាល់នៃជំងឺរាតត្បាត Covid-19 ជាពិសេសក្នុងការបង្កើនអំណាចទិញរបស់ពួកគេ។
ទន្ទឹមនឹងនេះ រដ្ឋាភិបាលឥណ្ឌូនេស៊ីគ្រោងនឹងបង្កើនចំនួនគ្រែមន្ទីរពេទ្យរហូតដល់ ៣០% ដើម្បីដោះស្រាយការកើនឡើងនូវករណីឆ្លងជំងឺ Covid-19 ថ្មី។ គួរឱ្យដឹងផងដែរថា ករណីឆ្លងជំងឺ Covid-19 នៅឥណ្ឌូណេស៊ីបានកើនឡើងដល់ ១១០,៦៧៩ គិតត្រឹមថ្ងៃទី ៣ ខែមករា៕

អត្ថបទ៖ នីតា
ប្រភព៖ vietnamplus


