កម្ពុជារកចំណូលបានជាង ៨ លានដុល្លារអាមេរិកពីការនាំចេញផលិតផលជលផលក្នុងឆ្នាំ២០២០
សេដ្ឋកិច្ច
January 5, 2021
Khmernote
យោងតាមការបញ្ជាក់របស់ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីនៃក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ កាលពីថ្ងៃច័ន្ទបានឲ្យដឹងថា ផលិតផលជលផលចំនួន ៣.៥៩០ តោនត្រូវបាននាំចេញទៅទីផ្សារបរទេសកាលពីឆ្នាំមុន។ បើតាមការបញ្ជាក់របស់ឯកឧត្តមដដែល នៅក្នុងឆ្នាំ២០២០ កម្ពុជាទទួលបានផលិតផលជលផលសរុបចំនួន ៩៣៦ ៣០០ តោន ដោយក្នុងនោះ ៣ ៥៩០ តោនត្រូវបានលក់ទៅបរទេសដោយទទួលបានចំណូល ៨ ៣៣៤ ០០០ ដុល្លារអាមេរិក។ ជាមួយគ្នានេះដែរ ក្នុងចំណោម ផលិតផលជលផលដែលទទួលបានមាន ៤១៣ ២០០ តោន ជាផលិតផលទឹកសាប ១២២ ៧០០ តោន ជាផលិតផលសមុទ្រ ហើយនៅសល់ ៤០០.៤០០ តោនជាផលិតផលវារីវប្បកម្ម។
សូមបញ្ជាក់ផងដែរ នៅក្នុងឆ្នាំ២០២០ កន្លងទៅនេះថ្មីៗនេះ បើតាមការចង្អុលបង្ហាញរបស់ឯកឧត្តម រដ្ឋមន្រ្តីនៃក្រសួងកសិកម្ម តម្លៃសរុបនៃការនាំចេញផលិតផលកសិកម្មរបស់កម្ពុជាមានចំនួន ៦០៤ ៨២៦ ០០០ ដុល្លារអាមេរិក៕




អត្ថបទ៖ លីនី
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង


