ខណៈពេលដែលសេដ្ឋកិច្ចកំពុងដាំដូងចុះក្រោមដោយសារតែវីរុសរាតត្បាត លោកស្រី Kulaya Tantitemit អ្នកនាំពាក្យក្រសួងហិរញ្ញវត្ថុបានលើកឡើងថា នៅឆ្នាំនេះនឹងផ្តោតលើវិស័យចំនួនបី ដើម្បីធ្វើឱ្យសេដ្ឋកិច្ចថៃងើបឡើងវិញពីការរីករាលដាលនៃជំងឺរាតត្បាត Covid-19 ។ ប្រភពដដែលបាឲ្យដឹងបន្តថា វិស័យទាំង ៣នោះ រួមមាន៖ ទីមួយ គឺ ក្រសួងនឹងជំរុញជាបន្ទាន់សម្រាប់ការស្តារសេដ្ឋកិច្ចតាមរយៈការពន្លឿនការចំណាយថវិកា និងការចំណាយរបស់រដ្ឋ។ លោកស្រី Kulaya ដែលជាអគ្គនាយកស្តីទីនៃការិយាល័យគោលនយោបាយសារពើពន្ធបានបន្ថែមថាក្រសួងក៏នឹងធ្វើរចនាសម្ព័ន្ធរចនាសម្ព័ន្ធពន្ធឱ្យត្រូវនឹងការផ្លាស់ប្តូរសេដ្ឋកិច្ចនិងសង្គមផងដែរ។
ទន្ទឹមនឹងនេះវិស័យទីពីរ គឺ ក្រសួងនឹងកែសម្រួលរចនាសម្ព័ន្ធសេដ្ឋកិច្ចរបស់ប្រទេសដោយស្វែងរកមធ្យោបាយដើម្បីជំរុញការវិនិយោគលើបច្ចេកវិទ្យាថ្មីៗដូចជា យានយន្ត អាជីវកម្មឌីជីថលជំនាន់ក្រោយ និងអាជីវកម្មវេជ្ជសាស្ត្រដ៏ទូលំទូលាយ។ ប្រការនេះនឹងធ្វើឱ្យប្រទេសថៃអាចផ្លាស់ប្តូរការផ្តល់ជូនផលិតផល និងសេវាកម្មជាមួយនឹងតម្លៃសេដ្ឋកិច្ចខ្ពស់។ ហើយសម្រាប់វិស័យទីបី គឺ ក្រសួងក៏នឹងជំរុញឱ្យមានការកែប្រែច្បាប់ដើម្បីបង្កើនការអនុវត្តផ្ទាល់របស់ខ្លួន ក្នុងការផ្តល់សេវាកម្មដល់សាធារណៈជន។

ទោះជាយ៉ាងណាក្ដី Kulaya បានបន្ថែមថា នៅឆ្នាំនេះមានបញ្ហាប្រឈមមួយនោះគឺ វិធីស្តារកំណើនសេដ្ឋកិច្ចថៃឡើងវិញនៅយុគសម័យ Covid-19 ដោយការគ្រប់គ្រងគោលនយោបាយម៉ាក្រូសេដ្ឋកិច្ចក្នុងជំហានបន្ទាប់ គឺត្រូវគិតគូរពីការការពាររលកទីពីរនៃការផ្ទុះឡើង និងការចែកចាយវ៉ាក់សាំងប្រឆាំងវីរុសប្រកបដោយស្មើភាព៕



អត្ថបទ៖ លីនី
ប្រភព៖ nationthailand


