ភ្ញៀវទេសចរជិត ១ លាននាក់ធ្វើដំណើរកម្សាន្តក្នុងអំឡុងពេលឆ្លងឆ្នាំសកល
ទេសចរណ៍ January 4, 2021 Chan Sreyny

យោងតាមក្រសួងទេសចរណ៍បានឱ្យដឹងថា ប្រទេសកម្ពុជាបានទទួលភ្ញៀវទេសចរក្នុងស្រុកសរុបចំនួន ៩២១,៤០០ នាក់ចាប់ពីថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២០ ដល់ថ្ងៃទី ១ ខែមករា ឆ្នាំ ២០២១។ នៅថ្ងៃទី ៣១ ខែធ្នូ មានអ្នកទេសចរចំនួន ៦៩៩,៧២៤ នាក់ក្នុងនោះមានភ្ញៀវទេសចរបរទេសចំនួន ២,៦៥៨ នាក់បានមកទស្សនាកម្ពុជាហើយនៅថ្ងៃទី ១ ខែមករា មានអ្នកទេសចរចំនួន ២២១,៦៧៦ នាក់ក្នុងនោះមានជនបរទេសចំនួន ២,៣៦៣ នាក់។

តំបន់ទេសចរណ៍ដែលមានប្រជាប្រិយបំផុត គឺរាជធានីភ្នំពេញ ខេត្តព្រះសីហនុ កែប កំពត សៀមរាប និងកំពង់ស្ពឺ។ យោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍បានឱ្យដឹងថា មានការកត់សម្គាល់ពីការអនុវត្តវិធានការបង្ការប្រឆាំងនឹងជំងឺ Covid-19 នៅឯកន្លែងកម្សាន្ដ ប៉ុន្តែនៅតំបន់ឆ្នេរមិនបានគោរពតាមវិធានការណ៍ទាំងអស់នោះទេ៕

ប្រភព៖ ក្រសួងព័ត៌មាន