ថៃ បន្ថែមថ្ងៃឈប់សម្រាកចំនួន ៨ថ្ងៃទៅក្នុងឆ្នាំថ្មី២០២១ ដើម្បីលើកកម្ពស់វិស័យទេសចរណ៍ និងជម្រុញសេដ្ឋកិច្ចដែលបានខាតបង់
សេដ្ឋកិច្ច December 30, 2020 Khmernote

យោងតាមការចុះផ្សាយរបស់សារព័ត៌មានថៃ The thaiger ចុះផ្សាយនាថ្ងៃទី៣០ ខែធ្នូ នេះបានឲ្យដឹងថា គណៈរដ្ឋមន្រ្តីថៃបានសម្រេចបន្ថែមថ្ងៃឈប់សម្រាកចំនួន ៨ថ្ងៃ​បន្ថែមទៅក្នុងប្រតិទិនឆ្នាំ២០២១ រួមទាំងបន្ថែមថ្ងៃនៃពិធីបុណ្យសង្រ្កាន ដែលជាពិធីបុណ្យចូលឆ្នាំប្រពៃណីថៃ ជាមួយព្រឹត្តិការណ៍លេងបាញ់ទឹកទ្រង់ទ្រាយធំ តាមដងផ្លូវច្រើន។ ប្រភពដដែលបានឲ្យដឹងថា ការបន្ថែមថ្ងៃឈប់សម្រាបន្ថែមនេះ គឺជាកិច្ចខិតខំប្រឹងប្រែងដើម្បីលើកកម្ពស់វិស័យទេសចរណ៍ក្នុងស្រុក និងជម្រុញសេដ្ឋកិច្ចដែលត្រូវបំផ្លាញដោយសារជំងឺរាតត្បាត។

ជាមួយគ្នានេះដែរ អ្នកនាំពាក្យរដ្ឋាភិបាលបានបញ្ជាក់ពីថ្ងៃឈប់សម្រាកបន្ថែមជាមួយសមាគមសារព័ត៌មានថា ការបន្ថែមថ្ងៃឈប់សម្រាកចំនួន ៨ថ្ងៃនេះ គណៈរដ្ឋមន្រ្តីបានកំណត់ចែកជាពីរ គឹបន្ថែមទៅលើថ្ងៃឈប់សម្រាកសម្រាប់ពិធីបុណ្យជាតិរយៈពេល ៤ថ្ងៃ និងបន្ថែមទៅលើថ្ងៃឈប់សម្រាកក្នុងតំបន់រយៈពេល ៤ ថ្ងៃដូចគ្នា៕

អត្ថបទ៖ លីនី
ប្រភព៖ thethaiger