ថៃ បន្តបិទតំបន់ទេសចរណ៍ចំនួន ២៥ កន្លែងទៀតដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩
សេដ្ឋកិច្ច December 30, 2020 Chan Sreyny

អាជ្ញាធរទេសចរណ៍ថៃ (TAT) នៅថ្ងៃពុធនេះបានចេញផ្សាយបញ្ជីនៃតំបន់ទេសចរណ៍ដែលនឹងត្រូវបិទជាបណ្តោះអាសន្នដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺ Covid-19 ។ TAT បានប្រកាសអំពីការបិទតំបន់ទេសចរណ៍ចំនួន ២៥ កន្លែងដែលស្ថិតក្នុងខេត្តចំនួន ១០​ ខណៈជំងឺរាតត្បាត Covid-19 បន្តរីករាលដាលកាន់តែខ្លាំងឡើងនៅក្នុងប្រទេសថៃ។

គួរឱ្យដឹងផងដែរថា ចំនួនករណីឆ្លងជំងឺ Covid-19 ដែលបានបញ្ជាក់នៅក្នុងប្រទេសថៃបានកើនឡើងដល់ ៦,៤៤០ នាក់និងមានអ្នកស្លាប់ចំនួន ៦១ នាក់៕

អត្ថបទ៖ នីតា
ប្រភព៖ nationthailand