ចេក គឺជាផលិតផលកសិកសិកដ៏សំខាន់មួយរបស់ប្រទេសកម្ពុជាដែលបាននាំចេញទៅកាន់ទីផ្សារអន្តរជាតិរួមជាមួយស្រូវ កៅស៊ូ ដំឡូងមី ស្វាយចន្ទី ពោត ម្រេច សណ្តែក ស្វាយ និងបន្លែ។ ចេកអំបូងជាង ៣០០,០០០ តោនត្រូវបានដឹកជញ្ជូនទៅកាន់ទីផ្សារបរទេសចាប់ពីខែមករា ដល់ថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ ២០២០ នេះបើយោងតាមបាយការណ៍បឋមស្តីពីវឌ្ឍនភាពនៃផលិតកម្មដំណាំកសិ-ឧស្សាហកម្មសំខាន់ៗនៅឆ្នាំ ២០២០ ដែលចេញផ្សាយដោយឯកឧត្ដម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
យោងតាមប្រភពដដែលបានឱ្យដឹងថា ប្រទេសកម្ពុជាបានផ្តល់ទិន្នផលចេកអំបូងជិត ៥០០,០០០ តោនក្នុងឆ្នាំ ២០២០ ដែលក្នុងនោះ ៣១៣,៤១០ តោនត្រូវបាននាំចេញដោយរកចំណូលបានជាង ៤៥០ លានដុល្លារ។ ទន្ទឹមនឹងនេះ ក្រុមហ៊ុនចំនួន ១១ បាននិងកំពុងនាំចេញចេកក្នុងចំណោមក្រុមហ៊ុនដែលបានចុះបញ្ជីចំនួន ១៥ ។

លើសពីនេះទៀត ចេកស្រស់របស់កម្ពុជាត្រូវបានដឹកជញ្ជូនទៅកាន់ប្រទេសចិន សហភាពអឺរ៉ុប អាស៊ី និងអូសេអានី។ គួរឱ្យដឹងផងដែរថា កាលពីឆ្នាំមុនកម្ពុជាបាននាំចេញចេកស្រស់ចំនួន ១៥០,០០០ តោនទៅបរទេសដោយរកប្រាក់ចំណូលបានចំនួន ៥៩ លានដុល្លារ៕

ប្រភព៖ ក្រសួងព័ត៌មាន


