អ៉ីស្រាអែល បានប្រកាសកាលពីពេលថ្មីៗនេះថា នឹងចាក់សោរទូទាំងប្រទេសចាប់ពីថ្ងៃអាទិត្យ នេះតទៅដែលជាការចាក់សោរជាលើកទី៣ របស់ខ្លួនបន្ទាប់ពីបានចាក់វ៉ាក់សាំងការពារជំងឺ Covid-19 ។ ប្រជាជននៅអ៉ីស្រាអែល នឹងត្រូវរារាំងមិនឱ្យធ្វើដំណើរចម្ងាយជាង ១ គីឡូម៉ែត្រពីផ្ទះរបស់ពួកគេ ហើយអាជីវកម្មទាំងអស់នឹងត្រូវបិទទ្វារលើកលែងតែការដឹកជញ្ជូន។ នាយករដ្ឋមន្ត្រីអ៉ីស្រាអែលបាននិយាយថា « ការចាក់សោរជាទូទៅ នឹងត្រូវធ្វើឡើងចាប់ពីម៉ោង ១៧ៈ០០ នៅថ្ងៃអាទិត្យ រយៈពេលពីរសប្តាហ៍ »។
ទោះជាយ៉ាងណា ការលើកលែងនៅតែមានសម្រាប់អ្នកដែលធ្វើដំណើរសម្រាប់ការចាក់វ៉ាក់សាំង និងចំពោះអ្នកទៅសាលារៀនដោយសាលារៀននៅតែបើក បុន្តែបើកតែមួយចំនួនប៉ុណ្ណោះ។
ទន្ទឹមនឹងនេះ ការចាក់សោថ្មីកើតឡើងបន្ទាប់ពីការស្ទុះងើបឡើងវិញយ៉ាងខ្លាំងនៃអត្រាឆ្លងជំងឺ Covid-19 ចាប់តាំងពីការចាក់សោចុងក្រោយនៅក្នុងខែកញ្ញា នៅពេលអត្រាឆ្លងរបស់មនុស្សម្នាក់ស្ថិតក្នុងចំណោមអត្រាខ្ពស់បំផុតនៅលើពិភពលោក។ អ៉ីស្រាអែលបានបញ្ជាក់ថា មានករណីឆ្លងចំនួន ៣៨៥,០២២ នាក់ដែលក្នុងនោះមានមនុស្សស្លាប់ចំនួន ៣,១៥០ នាក់។

គួរឱ្យដឹងផងដែរថា អ៉ីស្រាអែលបានចាប់ផ្តើមបង្កើតកម្មវិធីចាក់វ៉ាក់សាំងទូទាំងប្រទេសកាលពីថ្ងៃច័ន្ទ បន្ទាប់ពីទទួលបានការចាក់ថ្នាំបង្ការដំបូងដែលត្រូវបានបង្កើតឡើងដោយក្រុមហ៊ុនផលិតឱសថអាមេរិច Pfizer និងដៃគូអាល្លឺម៉ង់ឈ្មោះ BioNTech ៕

អត្ថបទ៖ នីតា
ប្រភព៖ channelnewsasia


