ខេត្ត Buri Ram ប្រទេសថៃកាលពីថ្ងៃពុធ បានបិទផ្សារលក់ម្ហូបអាហារស្រស់ៗរយៈពេល ៣ ថ្ងៃបន្ទាប់ពីបានដឹងថាមានមនុស្សចំនួន ២០០ នាក់អាចត្រូវបានប៉ះពាល់នឹងអ្នកផ្ទុកជំងឺ Covid-19 នៅទីនោះ។ ការភ័យខ្លាចនៃការឆ្លងត្រូវបានផ្ទុះឡើង បន្ទាប់ពីអ្នកលក់គ្រឿងសមុទ្រអាយុ ៥៧ ឆ្នាំម្នាក់បាននាំផលិតផលពីខេត្តសាមុតសាខុន មកលក់នៅផ្សារហើយការស៊ើបអង្កេតដំបូងបានរកឃើញថា មនុស្សជាច្រើនអាចនឹងឆ្លងជំងឺនេះ។
ការផ្ទុះឡើង ត្រូវបានគេរកឃើញនៅខេត្តសាមុតសាខនកាលពីចុងសប្តាហ៍ដែលចំនួនករណីបានលើសពីចំនួន ១០០០ ករណី។ អភិបាលខេត្តលោក Thatchakorn Hatthathayakul ក៏បានបញ្ជាឱ្យអ្នកទិញទំនិញដែលមកផ្សារក្នុងកំឡុងពេលនេះត្រូវធ្វើតេស្តរកជំងឺ Covid-19 ។

គួរឱ្យដឹងផងដែរថា រហូតមកដល់ពេលនេះមានមនុស្សប្រមាណ ២០០ នាក់បានទៅមន្ទីរពេទ្យ Lam Plai Mat ដើម្បីធ្វើតេស្តិ៍។ អ្នកលក់អាយុ ៥៧ ឆ្នាំរូបនេះបានធ្វើតេស្តិ៍អវិជ្ជមាន ប៉ុន្តែក្រុមមន្រ្តីបាននិយាយថាពួកគេនឹងបន្តតាមដានគាត់៕

អត្ថបទ៖ នីតា
ប្រភព៖ nationthailand


