ការនាំចេញអង្កររបស់ថៃឈានដល់កម្រិតទាបបំផុតក្នុងរយៈពេលពីរទសវត្សរ៍ ហើយក៏ជាលើកទី១ ដែលការនាំចេញទាបជាងប្រទេសវៀតណាម
សេដ្ឋកិច្ច
December 22, 2020
Khmernote
ប្រធានសមាគមនាំចេញអង្ករលោក Charoen Laothamatas បាននិយាយថា វាជាលើកទីមួយហើយដែលការនាំចេញរបស់ថៃ នឹងទាបជាងប្រទេសវៀតណាម ដោយរំពឹងថានឹងនាំចេញសរុបចំនួន ៦ លានតោន។ ជាមួយគ្នានេះប្រធានសមាគមបានឲ្យដឹងបន្ថែមថា ការនាំចេញអង្កររបស់ថៃបានប្រឈមនឹងឧបសគ្គជាច្រើន ក្នុងនោះរួមទាំងតម្លៃខ្ពស់បើប្រៀបធៀបនឹងគូប្រកួតប្រជែង ហើយស្ថានការណ៍កាន់តែធ្ងន់ធ្ងរទៅៗ ដោយសារការឡើងថ្លៃប្រាក់បាត។
ទន្ទឹមនឹងនេះដែរ លោក Chookiat Ophaswongse ប្រធានកិត្តិយសនៃសមាគមបានបន្ថែមថា តម្លៃនៃការនាំចេញអង្ករប្រមាណ ៥.៧ លានតោននៅឆ្នាំនេះនឹងមានតម្លៃចំនួន ១១៥ ពាន់លានបាត ពោលគឺធ្លាក់ចុះ ១២ ភាគរយបើធៀបនឹងឆ្នាំកន្លងមក។ លើសពីនេះលោកក៏បាបន្ថែមថា ហេតុផលមួយទៀតសម្រាប់ការនាំចេញទាបគឺកង្វះកុងតឺន័រសម្រាប់ដឹកជញ្ជូនអង្ករ៕



អត្ថបទ៖ លីនី
ប្រភព៖ nationthailand
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង


