រដ្ឋាភិបាលទីក្រុងតូក្យូ ផ្ដល់បន្ទប់សណ្ឋាគារដោយឥតគិតថ្លៃរយៈពេលមួយខែដល់ជនអនាថាដែលរងគ្រោះដោយជំងឺ Covid-19
សេដ្ឋកិច្ច December 21, 2020 Chan Sreyny

រដ្ឋាភិបាលក្រុងតូក្យូ បានចាប់ផ្តើមផ្តល់បន្ទប់សណ្ឋាគារឥតគិតថ្លៃក្នុងឆ្នាំថ្មីដល់ប្រជាជនដែលរងគ្រោះដោយសារជំងឺរាតត្បាត Covid-19 ។ មន្ត្រីទីក្រុងតូក្យូ កំពុងធ្វើការជាមួយការិយាល័យសុខមាលភាពមូលដ្ឋាន និងក្រុមគាំទ្រដើម្បីអនុញ្ញាតឱ្យប្រជាជនដែលបាត់បង់ផ្ទះសម្បែង មកស្នាក់នៅសណ្ឋាគារដោយមិនគិតថ្លៃចាប់ពីថ្ងៃច័ន្ទនេះរហូតដល់ថ្ងៃទី ១៩ ខែមករា ឆ្នាំ ២០២១ ។

មន្ត្រីម្នាក់បាននិយាយថា មនុស្សជាច្រើនទំនងជាមានការមិនសប្បាយចិត្តក្នុងអំឡុងពេលចូលឆ្នាំថ្មី ព្រោះនឹងមានការងារតិចជាងធម្មតា។ មន្ត្រីរូបនោះ ក៏បានអំពាវនាវឱ្យប្រជាជនទាក់ទងទៅរកជំនួយដោយមិនស្ទាក់ស្ទើរ។

គួរឱ្យដឹងផងដែរថា មន្រ្តីទីក្រុងតូក្យូក៏បានចាត់វិធានការណ៍ស្រដៀងគ្នានេះកាលពីដើមឆ្នាំផងដែរ ខណៈពេលដែលរដ្ឋាភិបាលកណ្តាលបានប្រកាសភាពអាសន្ននៃជំងឺរាតត្បាត៕

អត្ថបទ៖ នីតា
ប្រភព៖ nhk