ក្រសួងពាណិជ្ជកម្ម៖ យុទ្ធនាការទិញផលិតផលខ្មែររដូវកាលទី៥ ដែលគ្រោងនឹងប្រព្រឹត្តទៅនៅខេត្តបន្ទាយមានជ័យត្រូវបានពន្យារពេល
សេដ្ឋកិច្ច
December 21, 2020
Chan Sreyny
យុទ្ធនាការទិញផលិតផលខ្មែររដូវកាលទី៥ ដែលគ្រោងនឹងប្រព្រឹត្តទៅនៅក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ចាប់ពីថ្ងៃទី ២៤ ដល់ថ្ងៃទី ២៧ ខែធ្នូ នឹងត្រូវពន្យារពេលរហូតដល់មានការជូនដំណឹងជាថ្មី។ ការពន្យារពេលនេះ ត្រូវបានផ្សព្វផ្សាយនៅក្នុងសេចក្តីប្រកាសរបស់ក្រសួងពាណិជ្ជកម្មនាពេលថ្មីៗនេះ ដោយមានគោលបំណងចូលរួមចំណែកក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺរាតត្បាត Covid-19 ។
គួរឱ្យដឹងផងដែរថា យុទ្ធនាការទិញផលិតផលកម្ពុជារដូវកាលទី៥ នៅខេត្តសៀមរាបនៅថ្ងៃទី ២១-២៤ ខែវិច្ឆិកា និងនៅខេត្តព្រះវិហា រនាថ្ងៃទី ២៣-២៦ ខែវិច្ឆិកា ក៏ដូចជាពិព័រណ៍ទំនិញកម្ពុជា-នាំចូល ២០២០ ដែលគ្រោងនឹងរៀបចំឡើង ថ្ងៃទី ១៥ ដល់ ១៨ ខែធ្នូ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រក្នុងរាជធានីភ្នំពេញក៏ត្រូវបានបញ្ឈប់ដោយមូលហេតុដូចគ្នានេះដែរ៕
ប្រភព៖ ក្រសួងព័ត៌មាន
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង


