ការកើនឡើងជាថ្មីនៃជំងឺ Covid-19 ធ្វើឱ្យការនាំចេញរបស់ជប៉ុនរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ
សេដ្ឋកិច្ច December 17, 2020 Chan Sreyny

ការនាំចេញរបស់ជប៉ុន បានធ្លាក់ចុះក្នុងល្បឿនលឿនជាងមុនក្នុងខែវិច្ឆិកា បើធៀបនឹងឆ្នាំមុនដោយការនាំចេញទៅកាន់សហរដ្ឋអាមេរិក និងតំបន់ផ្សេងទៀតបានធ្លាក់ចុះដោយសារជំងឺ Covid-19 បានកើនឡើងវិញនៅជុំវិញពិភពលោក។ យោងតាមក្រសួងហិរញ្ញវត្ថុជប៉ុនបានបង្ហាញថា ការនាំចេញកាលពីខែមុនបានធ្លាក់ចុះ ៤.២% ស្មើនឹងប្រមាណ ៦.១ ទ្រីលានយ៉េនឬ ៥៨.៨ ពាន់លានដុល្លារ ដោយការនាំចេញទៅផ្នែកផ្សេងទៀតនៃទ្វីបអាស៊ីបានថយចុះ ៤.៣% ។

សហគមន៍អ៊ឺរ៉ុប បានទិញរថយន្តពីប្រទេសជប៉ុនតិចជាងមុនដោយធ្វើឱ្យមានការធ្លាក់ចុះចំនួន ២.៦% ក្នុងការនាំចេញទៅកាន់ប្លុកនេះ។ ទន្ទឹមនឹងនេះ ការនាំចេញទៅអាមេរិកបានធ្លាក់ចុះ ២.៥% ដែលជាការធ្លាក់ចុះលើកដំបូងក្នុងរយៈពេល ៣ ខែ ភាគច្រើនដោយសារតែតម្រូវការថយចុះសម្រាប់សមាសធាតុយន្តហោះ។ ការនាំចេញទៅប្រទេសចិនបានកើនឡើង ៣.៨% ប៉ុន្តែអត្រានៃការកើនឡើងយឺតជាងមុន។

គួរឱ្យដឹងផងដែរថា ការនាំចូលរបស់ជប៉ុនក៏បានធ្លាក់ចុះជាង ១១.១% ស្មើនឹង ៥៥.៣ ពាន់លានដុល្លារ៕

អត្ថបទ៖ នីតា
ប្រភព៖ nhk