ចំនួនភ្ញៀវទេសចរបរទេស ទៅកាន់ប្រទេសជប៉ុនធ្លាក់ចុះជិត ៩៨% ខណៈមានការបន្ថូរបន្ថយការចូលប្រទេសរបស់ខ្លួន
សេដ្ឋកិច្ច December 17, 2020 Chan Sreyny

យោងតាមទិន្នន័យរបស់រដ្ឋាភិបាលជប៉ុនបានបង្ហាញថា ចំនួនភ្ញៀវទេសចរបរទេសដែលបានចូលមកទស្សនាក្នុងប្រទេសជប៉ុនបានធ្លាក់ចុះ ៩៧.៧% នៅក្នុងខែវិច្ឆិកា បើធៀបនឹងឆ្នាំមុនដែលបានធ្លាក់ចុះក្នុងរយៈពេល ១៤ ខែជាប់ៗគ្នាដោយសារជំងឺរាតត្បាត Covid-19 ។ ទោះយ៉ាងនេះក្ដី តួលេខនេះបានកើនឡើងលើសពី ៥ ម៉ឺននាក់ជាលើកដំបូងក្នុងរយៈពេល ៨ ខែហើយបានកើនឡើង ២៩,៣០០ នាក់បើប្រៀបធៀបទៅនឹងខែតុលា ដោយសារការបន្ធូរបន្ថយការរឹតបន្តឹងការចូលប្រទេសជប៉ុនបន្តិចម្តងៗ។

ភ្ញៀវទេសចរមកពីប្រទេសចិនមានចំនួនសរុប ១៨,១០០ នាក់បន្ទាប់មកគឺមកពីប្រទេសវៀតណាមចំនួន ១៤,៧០០ នាក់មកពីប្រទេសឥណ្ឌូនេស៊ីចំនួន ៣,៤០០ នាក់ និងមកពីប្រទេសកូរ៉េខាងត្បូងចំនួន ២,៨០០ នាក់។ ជប៉ុនទទួលបានអ្នកដំណើរជាង ៤.០៥ លាននាក់ចាប់ពីខែមករា ដល់ខែវិច្ឆិកា ប្រមាណជា ១០% នៃគោលដៅរបស់រដ្ឋាភិបាលដែលបានកំណត់ចំនួន ៤០ លាននាក់ក្នុងឆ្នាំ ២០២០ ។

កាលពីខែតុលា រដ្ឋាភិបាលបានអនុញ្ញាតឱ្យពាណិជ្ជករ និស្សិត និងអ្នកហាត់ការបច្ចេកទេសចូលមកប្រទេសនេះក្រោមលក្ខខណ្ឌជាក់លាក់។ កាលពីខែវិច្ឆិកា រដ្ឋាភិបាលក៏បានលុបចោលបំរាមរបស់ខ្លួនលើអ្នកដំណើរបរទេសមកពីប្រទេសមួយចំនួនរួមមាន ចិន និងវៀតណាម។ ជាមួយគ្នានេះ ចំនួនជនជាតិជប៉ុនដែលចាកចេញពីប្រទេសបានធ្លាក់ចុះ ៩៨.១% បើធៀបនឹងឆ្នាំមុន៕

អត្ថបទ៖ នីតា
ប្រភព៖ kyodonews