យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Bangkok Post កាលពីថ្ងៃទី១៦ ខែធ្នូ ម្សិលមិញនេះ បានឲ្យដឹងថា ប្រធានាធិបតីឥណ្ឌូនេស៊ីបានសម្រេចចិត្តផ្តល់វ៉ាក់សាំង Covid-19 ដោយឥតគិតថ្លៃដល់ប្រជាជន បន្ទាប់ពីបានពិចារណាលើថវិការបស់រដ្ឋ។ លោក Joko Widodo បាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍របស់លេខាធិការគណៈរដ្ឋមន្រ្តីថា លោកបានបញ្ជាឲ្យរដ្ឋមន្រ្តីតីក្រសួងហិរញ្ញវត្ថុចាត់ចែងការចំណាយពីបញ្ហាផ្សេងៗដើម្បីផ្តល់មូលនិធិសម្រាប់វ៉ាក់សាំងឥតគិតថ្លៃ ហើយក្នុងនោះលោកនឹងក្លាយជាមនុស្សដំបូងគេ ដែលត្រូវទទួលបានការចាក់វ៉ាក់សាំង ដើម្បីបង្កើតជាមធ្យោបាយមួយបង្ហាញដល់ប្រជាជនថា ការចាក់វ៉ាក់សាំងបង្ការ គឺមានសុវត្ថិភាព។
ទោះបីជាយ៉ាងណាក្ដី មិនមានភាពច្បាស់លាស់នោះទេថាតើកម្មវិធីនេះនឹងត្រូវចំណាយប៉ុន្មាន ហើយវ៉ាក់សាំងដែលបានបញ្ជាទិញដោយប្រទេសដែលរួមមានក្រុមហ៊ុន Sinovac Biotech Ltd, Novavax Inc និង AstraZeneca Plc នឹងត្រូវបានរ៉ាប់រង។ គួររម្លឹកផងដែរថា ការដឹកជញ្ជូនេះវ៉ាក់សាំងចំនួន ១.២ លានដូសពី Sinovac បានមកដល់ទីក្រុងហ្សាកាតានៅខែនេះ ហើយកំពុងត្រូវបានវាយតម្លៃដោយនិយតករឱសថក្នុងស្រុកមុនពេលរដ្ឋាភិបាលអាចចាប់ផ្តើមនូវអ្វីដែលត្រូវបានគេកំណត់ថាជាកម្មវិធីចាក់វ៉ាក់សាំងដំបូងបង្អស់នៅអាស៊ីអាគ្នេយ៍។

ជាមួយគ្នានេះដែរប្រទេសដែលជាកន្លែងមានប្រជាជនច្រើនជាងគេលំដាប់ទី៤ នៅលើពិភពលោកបានរៀបចំផែនការបង់ប្រាក់ជិត ៧៤ លានដូសតាមរយៈការធានារ៉ាប់រងសុខភាពថ្នាក់ជាតិ ខណៈប្រជាជននៅសល់ ២៧០ លាននាក់ទៀតត្រូវចំណាយដោយខ្លួនឯង។ ការស្ទង់មតិរបស់រដ្ឋាភិបាលក្នុងខែកញ្ញាបានអោយដឹងថា ការចំណាយនេះ គឺជាក្តីកង្វល់ដ៏សំខាន់សម្រាប់ប្រជាជនឥណ្ឌូនេស៊ីដែលមានតែមួយភាគបីនៃអ្នកដែលចង់ចាក់វ៉ាក់សាំងប្រឆាំងនឹងវីរុសនេះប៉ុណ្ណោះ៕



អត្ថបទ៖ លីនី
ប្រភព៖ bangkokpost


