ប្រធានតំណាងនៃមជ្ឈមណ្ឌលនាំចេញរុស្ស៊ី (REC) ប្រចាំនៅប្រទេសវៀតណាមលោក Robert Kurilo កាលពីពេលថ្មីៗនេះ បានឲ្យដឹងថា ទីផ្សាររបស់ប្រទេសរុស្ស៊ីបានបើកទ្វារសា្វគមន៍សម្រាប់ទំនិញវៀតណាម។ នៅក្នុងបទសម្ភាសន៍ជាមួយកាសែតក្នុងស្រុកមួយប្រធានតំណាងបានមានប្រសាសន៍ថា ផលិតផលវៀតណាមជាច្រើនមានឱកាស និងសក្តានុពលក្នុងការចូលប្រទេសរុស្ស៊ី ដោយក្នុងនោះរួមមាន ខ្ទឹមខ្មៅ កាហ្វេ និងតែបៃតង ដែលតែងតែត្រូវបានភ្ញៀវទេសចររុស្ស៊ីទិញជាវត្ថុអនុស្សាវរីយ៍។ ក្រៅពីនេះក៏មានទំនិញដែលមានសក្ដានុពលៀតផងដែរថា រួមមាន បំពង់បឺតក្រដាស ផលិតផលសរីរាង្គ និងទំនិញដែលផ្អែកលើការប្រើប្រាស់ប្រកបដោយនិរន្តរភាព។
ដោយមានគុណភាពពូជ និងវេចខ្ចប់កាន់តែប្រសើរ ផលិតផលវៀតណាមមានការកែលំអគួរឱ្យកត់សម្គាល់ ហើយឥឡូវនេះទាក់ទាញអតិថិជនរុស្ស៊ីកាន់តែច្រើនជាងមុន។ បច្ចុប្បន្នផលិតផលកំពុងត្រូវបានផ្សព្វផ្សាយនៅក្នុងប្រទេសរុស្ស៊ីតាមរយៈបណ្តាញផ្សេងៗដូចជា ការផ្សព្វផ្សាយពាណិជ្ជកម្មដែលរៀបចំដោយក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម ទីភ្នាក់ងារពាក់ព័ន្ធ និងអាជីវកម្មរួមជាមួយសកម្មភាពទេសចរណ៍។

ជាមួយគ្នានេះដែរ ផលិតផលវៀតណាមចំនួនមានប្រជាប្រិយភាពក្នុងចំណោមអតិថិជនរុស្ស៊ី ដូចជា បង្គា កាហ្វេ និងផ្លែឈើស្ងួត។ ប៉ុន្តែទោះយ៉ាងណាក៏ដោយ មិនមានកន្លែងលក់ផ្លូវការសម្រាប់ទំនិញបែបនេះនៅក្នុងប្រទេសរុស្ស៊ីទេ ដោយប្រធានតំណាងនៃមជ្ឈមណ្ឌលនាំចេញរុស្ស៊ីបានសង្កត់ធ្ងន់ថា ផលិតផលវៀតណាមគួរតែមានទីតាំងលក់នៅក្នុងប្រទេសរុស្សី។ ទោះជាយ៉ាងណាលោក Robert Kurilo បានព្រមានថា ផលិតផលវៀតណាមនឹងប្រឈមមុខនឹងឧបសគ្គជាច្រើន ក្នុងការប្រកួតប្រជែងជាមួយផលិតផលពីប្រទេសផ្សេង ដែលតម្រូវឲ្យប្រទេសនេះចាំបាច់ត្រូវយកចិត្តទុកដាក់វិនិយោគ និងកសាងម៉ាកយីហោធំៗ បន្ថែមទៀតដើម្បីទទួលបានជំហររឹងមាំនៅក្នុងទីផ្សារអន្តរជាតិ៕



អត្ថបទ៖ លីនី
ប្រភព៖ vietnamplus


