ថៃរំពឹងថា វត្តមានរបស់វ៉ាក់សាំងការពារជំងឺ Covid-19 នឹងធ្វើឱ្យការនាំចេញរបស់ខ្លួនកើនឡើងនៅឆ្នាំក្រោយ
សេដ្ឋកិច្ច December 9, 2020 Chan Sreyny

ប្រធានក្រុមប្រឹក្សានាវាជាតិរបស់ថៃរំពឹងថា នឹងមានកំណើនពី ៣% ទៅ ៥% ក្នុងវិស័យនាំចេញនៅឆ្នាំក្រោយ។ លើសពីនេះទៅទៀត ប្រធានក្រុមប្រឹក្សានាវាជាតិរបស់ថៃរំពឹងថា វត្តមានរបស់វ៉ាក់សាំងការពារជំងឺ Covid-19 នឹងផ្តល់ផលប្រយោជន៍ដល់ពាណិជ្ជកម្ម និងទេសចរណ៍របស់ថៃជាពិសេសការនាំចេញឧបករណ៍វេជ្ជសាស្រ្ត និងស្បៀងអាហារពីប្រទេសនេះ។ ក្រុមប្រឹក្សាបាននិយាយថា « ខ្លួនរំពឹងថា ការនាំចេញនៅឆ្នាំនេះនឹងធ្លាក់ចុះត្រឹមតែ ៧% ពីការព្យាករណ៍ពីមុន ១០% ដោយការនាំចេញប្រចាំខែក្នុងរយៈពេលពីរខែចុងក្រោយនៃឆ្នាំនេះដល់ ១៩.៣ ពាន់លានដុល្លារ »។

ការនាំចេញរបស់ថៃបានធ្លាក់ចុះ ៦.៧១% កាលពីខែតុលា មកនៅត្រឹម ១៩.៣៨ ពាន់លានដុល្លារ ខណៈការនាំចូលបានធ្លាក់ចុះ ១៤.៣២% ដល់ ១៧.៣៣ ពាន់លានដុល្លារ។

គួរឱ្យដឹងផងដែរថា ការនាំចេញក្នុងរយៈពេល ១០ ខែដំបូងនៃឆ្នាំនេះ បានធ្លាក់ចុះ ៧.២៦% ស្មើនឹង ១៩២.៣៧ ពាន់លានដុល្លារ៕

អត្ថបទ៖ នីតា
ប្រភព៖ nationthailand