ប្រទេសចិន សន្យាផ្តល់វ៉ាក់សាំងការពារវីរុសកូវីដ-១៩ រាប់លានដូស ដល់ប្រទេសនានាជុំវិញពិភពលោក
សេដ្ឋកិច្ច December 5, 2020 Khmernote

តាមការផ្សាយរបស់សារព័ត៌មាន CNN កាលពីពេលថ្មីៗនេះ បានឲ្យដឹងថា ក្នុងរយៈពេលប៉ុន្មាន​ខែខាងមុខនេះ​ប្រទេសចិននឹងផ្តល់វ៉ាក់សាំងការពារវីរុសកូវីដ-១៩ រាប់រយលានដូសទៅកាន់ប្រទេសនានា ដែលកំពុង​ធ្វើការសាកល្បងនូវបេក្ខភាពវ៉ាក់សំាងកូវីដ ១៩ ដំណាក់កាលចុងក្រោយរបស់ខ្លួន។ ប្រភពដដែលក៏បានឲ្យដឹងផងដែរថា មេដឹកនាំប្រទេសចិនក៏បានសន្យាថា នឹងបង្កើននូវបញ្ជីឈ្មោះប្រទេសកំពុងអភិវឌ្ឍន៍ដែលមានសិទ្ធិទទួលវ៉ាក់សាំង​របស់ខ្លួនផងដែរ។ យុទ្ធនាការជាសកលនេះបង្ហាញពីប្រទេសចិននូវឱកាសដើម្បីជួសជុលរូបភាពរបស់ខ្លួនដែលត្រូវបានខូចខាតដោយសារការចាត់វិធានការដំបូងនៃការឆ្លងវីរុសនេះ។

គួរបញ្ជាក់ផងដែរថា បច្ចុប្បន្ននេះប្រទេសចិនមានវ៉ាក់សាំងកំពុងផលិតចំនួន ៥ ប្រភេទ មកពីក្រុមហ៊ុនចំនួន ៤ ដែលបានឈានដល់​ដំណាក់កាលទី ៣ នៃការសាកល្បងហើយ៕

អត្ថបទ៖ លីនី
ប្រភព៖ cnn