អត្រាគ្មានការងារធ្វើក្នុងប្រទេសជប៉ុន កើនឡើងដល់កម្រិតខ្ពស់ជាលើកដំបូងក្នុងរយៈពេល ៣ ឆ្នាំ
សេដ្ឋកិច្ច
December 2, 2020
Chan Sreyny
អត្រាគ្មានការងារធ្វើនៅក្នុងប្រទេសជប៉ុន បានកើនឡើងដល់កម្រិតខ្ពស់ក្នុងរយៈពេល ៣ ឆ្នាំនៅក្នុងខែតុលា។ ក្រុមមន្រ្តីជប៉ុននិយាយថា ជំងឺ Covid-19 បានជំរុញតួលេខនេះដល់ ៣.១% ដែលជាចំនួនខ្ពស់បំផុតចាប់តាំងពីខែឧសភា ឆ្នាំ ២០១៧ ។ ចំនួនមនុស្សដែលឈប់ធ្វើការ មានចំនួនតែជាង ២ លាននាក់ប៉ុណ្ណោះ។ ចំនួននេះ បានកើនឡើងក្នុងរយៈពេល ៩ ខែជាប់ៗគ្នា ប៉ុន្តែភាពមានការងារធ្វើក៏កើនឡើងដែរ។
គួរឱ្យដឹងផងដែរថា ស្ថានភាពការងារនៅក្នុងប្រទេសជប៉ុននៅតែធ្ងន់ធ្ងរដោយសារតែផលប៉ះពាល់នៃជំងឺរាតត្បាត Covid-19 ៕


អត្ថបទ៖ នីតា
ប្រភព៖ nhk
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង


