ជប៉ុន បង្កើតវិធានការណ៍ពិសេសដើម្បីអនុញ្ញាតឱ្យជនបរទេសដែលរស់នៅរយៈពេលវែងរួចផុតពីការដាក់ពន្ធ
សេដ្ឋកិច្ច November 25, 2020 Chan Sreyny

យោងតាមប្រភពពីរដ្ឋាភិបាលជប៉ុនបានឱ្យដឹងថា ប្រទេសជប៉ុនគ្រោងនឹងអនុវត្តការលើកទឹកចិត្តពន្ធសម្រាប់ជនបរទេសដែលរស់នៅរយៈពេលវែង ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីប្រែក្លាយប្រទេសនេះទៅជាមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិដ៏សំខាន់មួយ។ តាមប្រព័ន្ធបច្ចុប្បន្ន ជប៉ុនបានដាក់ពន្ធលើទ្រព្យសម្បត្តិបរទេសរបស់ជនបរទេស ប្រសិនបើពួកគេរស់នៅក្នុងប្រទេសនេះអស់រយៈពេលជាង ១០ ឆ្នាំប៉ុន្តែវិធានការណ៍ពិសេសដែលត្រូវបានណែនាំនឹងអនុញ្ញាតឱ្យពួកគេត្រូវបានរួចផុតពីការដាក់ពន្ធនេះ។

គួរឱ្យដឹងផងដែរថា រដ្ឋាភិបាលក៏គ្រោងនឹងអនុញ្ញាតឱ្យក្រុមហ៊ុនដែលមិនបានចុះបញ្ជី រួមទាំងមូលនិធិវិនិយោគបន្ថែមប្រាក់ឈ្នួលដល់នាយកប្រតិបត្តិចំពោះការចំណាយអាជីវកម្ម ដើម្បីជួយកាត់បន្ថយពន្ធសាជីវកម្មរបស់ពួកគេ៕

អត្ថបទ៖ នីតា
ប្រភព៖ kyodonews