យោងតាមរបាយការណ៍ថ្មីមួយដែលចេញដោយក្រុមហ៊ុនសេវាកម្មហិរញ្ញវត្ថុ AMP របស់អូស្ត្រាលីបានឱ្យដឹងថា កម្មករអូស្រ្តាលីចំនួន ៥០% បានរាយការណ៍អំពីបញ្ហាផ្នែកហិរញ្ញវត្ថុក្នុងឆ្នាំ ២០២០ ។ នាយករដ្ឋបាលការងារនៅ AMP លោក Ilaine Anderson បាននិយាយថា « ប្រជាជនអូស្រ្តាលីបន្តទទួលរងផលប៉ះពាល់នៃបញ្ហាផ្នែកហិរញ្ញវត្ថុ ដែលជះឥទ្ធិពលយ៉ាងខ្លាំងដល់សុខុមាលភាពផ្លូវចិត្ត និងរាងកាយជាពិសេសចំពោះស្ត្រីវ័យក្មេង និងឪពុក ឬម្តាយដែលចិញ្ចឹមកូនតែម្នាក់ឯង »។
AMP បានប៉ាន់ប្រមាណថា ឥទ្ធិពលរួមគ្នានៃការរំខានដល់បុគ្គលិក និងការអវត្តមានអាចធ្វើឱ្យសេដ្ឋកិច្ចខាតបង់ ៣០.៩ ពាន់លានដុល្លារអូស្ត្រាលី (២២.៤៨ ពាន់លានដុល្លារអាមេរិក) ជារៀងរាល់ឆ្នាំ។ យោងតាមការស្រាវជ្រាវផ្នែកសុខភាពហិរញ្ញវត្ថុរបស់ AMP ឆ្នាំ ២០២០ ស្ត្រីរងផលប៉ះពាល់កាន់តែខ្លាំង។ និយោជិកស្ទើរតែ ១ នាក់ក្នុងចំណោម ៥ នាក់បានជួបប្រទះវិបិត្តហិរញ្ញវត្ថុកម្រិតធ្ងន់ ឬមធ្យមស្ទើរតែតួលេខទ្វេដងដែលបានរាយការណ៍សម្រាប់កម្មករជាបុរស។

ទន្ទឹមនឹងនេះ ក្នុងរយៈពេលមួយឆ្នាំដែលគ្របដណ្តប់ដោយជំងឺរាតត្បាត Covid-19 បានរកឃើញថា និយោជិក ៤២% ជឿជាក់ថា ស្ថានភាពហិរញ្ញវត្ថុរបស់ពួកគេត្រូវបានជះឥទ្ធិពលអវិជ្ជមានតាមរយៈការរំខានដល់អាជីវកម្ម និងការងារដោយបុគ្គលិកបដិសណ្ឋារកិច្ច និងអ្នកលក់រាយជួបប្រទះនូវវិបិត្តនេះខ្ពស់បំផុត។

គួរឱ្យដឹងផងដែរថា មានតែជនជាតិអូស្រ្តាលីម្នាក់ក្នុងចំណោម ១០ នាក់ប៉ុណ្ណោះដែលមានការងារធ្វើ ឬអាជីវកម្មមិនត្រូវបានរងផលប៉ះពាល់ពីជំងឺ Covid-19 ៕
អត្ថបទ៖ នីតា
ប្រភព៖ xinhuanet


