១៥ ប្រទេសបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏ធំមួយ ដោយគ្មានវត្តមានប្រទេសឥណ្ឌា
សេដ្ឋកិច្ច November 16, 2020 Khmernote

យោងតាមការចុះផ្សាយដោយសារព័ត៌មាន NHK បានឲ្យដឹងថា មេដឹកនាំមកពីប្រទេសចំនួន ១៥ នៅអាស៊ីប៉ាស៊ីហបានចុះហត្ថលេខាលើភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយក្នុងតំបន់ (RCEP) ដែលជាតំបន់សេដ្ឋកិច្ចសេរីដ៏ធំមួយ ដោយគ្មានប្រទេសឥណ្ឌានោះទេ។ បើតាមប្រភពដដែល សមាជិកទាំង១០ នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍រួមជាមួយ ជប៉ុន ចិន កូរ៉េ ខាងត្បូង អូស្រ្តាលី និងនូវែលសេឡង់ បានយល់ព្រមលើកិច្ចព្រមព្រៀងនេះនៅក្នុងកិច្ចប្រជុំកំពូលតាមអ៉ីនធឺណេតកាលពីថ្ងៃអាទិត្យ ដោយភាពជាដៃគូនេះគ្របដណ្តប់ប្រហែល ៣០% នៃចំនួនប្រជាជនពិភពលោក និងផលិតផលក្នុងស្រុកសរុប។

លោកនាយករដ្ឋមន្រ្តីជប៉ុន Suga Yoshihide បានប្រាប់កិច្ចប្រជុំកំពូលនេះថា ប្រទេសជប៉ុនបានប្រកាន់ខ្ជាប់នូវគំនិតផ្តួចផ្តើមដើម្បីពង្រីកតំបន់សេដ្ឋកិច្ចសេរី និងយុត្តិធម៌ រួមទាំងរក្សា និងពង្រឹងប្រព័ន្ធពាណិជ្ជកម្មសេរីពហុភាគី។ លោកបានសង្កត់ធ្ងន់ថា ការលើកកម្ពស់ការធ្វើពាណិជ្ជកម្មសេរី គឺមានសារៈសំខាន់ជាងនេះទៅទៀត នៅពេលដែលសេដ្ឋកិច្ចពិភពលោកនៅទ្រឹង និងមើលទៅផ្នែកខាងក្នុងនៃសេដ្ឋកិច្ច ដោយសារតែជំងឺរាតត្បាត។

គួរបញ្ចាក់ផងដែរថា ការចរចាលើកិច្ចព្រមព្រៀងបានចាប់ផ្តើមក្នុងឆ្នាំ២០១២ ឥណ្ឌាជាផ្នែកមួយនៃការពិភាក្សាដើម ប៉ុន្តែបានបដិសេធមិនបង្ហាញការព្រួយបារម្ភអំពីផលប៉ះពាល់អវិជ្ជមានដែលអាចកើតមាននៃពន្ធគយទាបលើឧស្សាហកម្មក្នុងស្រុក។ រដ្ឋមន្រ្តីនៃប្រទេសទាំង ១៥ ដែលបានចុះហត្ថលេខាបានចេញសេចក្តីប្រកាសមួយដោយនិយាយថា ពួកគេនៅតែបើកចំហសម្រាប់ប្រទេសឥណ្ឌាចូលរួមបន្ទាប់ពី RCEP ចូលជាធរមាន៕

អត្ថបទ៖ លីនី
ប្រភព៖ nhk