សេដ្ឋកិច្ចរបស់អង់គ្លេស មើលឃើញពីការងើបឡើងវិញដ៏រឹងមាំបន្ទាប់ពីមានពីមានការធ្លាក់ចុះយ៉ាងធ្ងន់ធ្ងរ
សេដ្ឋកិច្ច November 14, 2020 Chan Sreyny

យោងតាមការិយាល័យស្ថិតិជាតិរបស់អង់គ្លេស (ONS) បានឱ្យដឹងថា សេដ្ឋកិច្ចរបស់ចក្រភពអង់គ្លេសបានស្ទុះងើបឡើងវិញដ៏រឹងមាំនៅក្នុងត្រីមាសទី៣ ឆ្នាំ ២០២០ ខណៈពេលដែលរដ្ឋាភិបាលបានបន្ធូរបន្ថយវិធានការទប់ស្កាត់បន្ទាប់ពីមានការធ្លាក់ចុះយ៉ាងខ្លាំងនៅក្នុងត្រីមាសទី២ ។ ទិន្នន័យបានបង្ហាញថា ផលិតផលក្នុងស្រុកសរុប ( GDP ) របស់អង់គ្លេសត្រូវបានប៉ាន់ស្មានថា នឹងកើនឡើងប្រចាំត្រីមាស ១៥.៥% នៅក្នុងត្រីមាសទី៣ បន្ទាប់ពីការធ្លាក់ចុះនៅក្នុងត្រីមាសទី២ ដោយសារការរីករាលដាលនៃជំងឺរាតត្បាត Covid-19 ។

ONS បាននិយាយថា « មានការកើនឡើងគួរឱ្យកត់សំគាល់ប្រចាំត្រីមាស នៅក្នុងសេវាកម្មផលិតកម្ម និងផលិតកម្មសំណង់ក្នុងត្រីមាសទី៣ ឆ្នាំ ២០២០ ដែលភាគច្រើនឆ្លុះបញ្ចាំងពីការបន្ធូរបន្ថយការរឹតបន្តឹងការចាក់សោរ និងផលប៉ះពាល់ពីការធ្លាក់ចុះយ៉ាងខ្លាំងនៅត្រីមាសទី២ »។ ទោះបីជាសេដ្ឋកិច្ចឃើញការស្ទុះងើបឡើងវិញខ្លះបន្ទាប់ពីការធ្លាក់ចុះនៃកំណត់ត្រាក្នុងត្រីមាសទី២ ក៏ដោយ ក៏កម្រិត GDP នៅតែមាន ៩.៧% ទាបជាងនៅដំណាច់ឆ្នាំ ២០១៩។

គួរឱ្យដឹងផងដែរថា បើធៀបនឹងត្រីមាសដូចគ្នាកាលពីឆ្នាំមុន សេដ្ឋកិច្ចរបស់អង់គ្លេសបានធ្លាក់ចុះ ៩.៦% ៕

អត្ថបទ៖ នីតា
ប្រភព៖ xinhuanet