ក្រុមហ៊ុនអាកាសចរណ៍នៅក្នុងប្រទេសម៉ាឡេស៊ីអាចចំណាយពេល ៣ ឆ្នាំដើម្បីងើបចេញពីជំងឺរាតត្បាត Covid-19 ដោយផ្អែកលើការផ្ទុះឡើងនៅក្នុងប្រទេស និងក្រៅប្រទេស នេះបើយោងតាមក្រសួងដឹកជញ្ជូនម៉ាឡេស៊ី។
រដ្ឋមន្រ្តីដឹកជញ្ជូនលោក Wee Ka Siong បាននិយាយថា « នៅក្នុងការកែសំរួលការព្យាករណ៍របស់គណៈកម្មការអាកាសចរណ៍ម៉ាឡេស៊ីក្នុងឆ្នាំនេះត្រូវបានរំពឹងថា ចំនួនអ្នកដំណើរនឹងធ្លាក់ចុះ ៧៥.៦% ដល់ ២៦.៦ លាននាក់បើប្រៀបធៀបទៅនឹងអ្នកដំណើរ ១០៩.២ លាននាក់ដែលបានកត់ត្រាក្នុងឆ្នាំ ២០១៩ »។
លោក Wee បានបន្ថែមថា « នៅក្នុងបញ្ហានេះ ក្រុមហ៊ុនអាកាសចរណ៍ត្រូវបានគេរំពឹងថា នឹងត្រូវការរយៈពេល ៣ ឆ្នាំដើម្បីធ្វើឱ្យស្ថានការណ៍បានពេញលេញពីផលប៉ះពាល់នៃការរីករាលដាលនៃជំងឺរាតត្បាតនេះ ដែលអាចកើតមាននៅក្នុងប្រទេស និងក្រៅប្រទេស »។
គួរឱ្យដឹងផងដែរថា ក្រុមហ៊ុនអាកាសចរណ៍នៅទូទាំងពិភពលោក បានទទួលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយសារជំងឺរាតត្បាតនេះ ខណៈពេលដែលរដ្ឋាភិបាលបានបិទព្រំដែន និងជើងហោះហើរដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺ Covid-19 ៕

អត្ថបទ៖ នីតា
ប្រភព៖ channelnewsasia


