ដោយមិនមានពាក្យសុំទិដ្ឋាការទេសចរណ៍ពិសេសថ្មីសម្រាប់ខែវិច្ឆិកា បន្ទាប់ពីបានដាក់ចេញវិធានការណ៍ផ្ដល់ទិដ្ឋការពិសេសដើម្បីទាញភ្ញៀវត្រលប់មកវិញ រដ្ឋាភិបាលថៃកំពុងពិចារណាលើផែនការលើការចេញចូលដោយមិនបាច់ធ្វើចត្តាឡីស័កជាមួយប្រទេសចិន។ ក្រុមមន្រ្តីសង្ឃឹមថាប្រសិនបើផែនការត្រូវបានអនុម័ត គ្រោងការណ៍នេះអាចនឹងត្រូវដាក់ឱ្យដំណើរការទាន់ពេលវេលាសម្រាប់ពិធីបុណ្យចូលឆ្នាំចិននៅខែកុម្ភៈ ខណៈបច្ចុប្បន្ននេះប្រទេសចិនមានខេត្តចំនួន ២២ ដែលមានហានិភ័យទាប ពោលគឺមិនបានកត់ត្រាករណី Covid-19 ក្នុងរយៈពេលជាង ១៥០ ថ្ងៃ។
យោងតាមកាសែតបាងកកប៉ុស្តិ៍រាយការណ៍ថា រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងកីឡាលោក Phiphat Ratchakitprakarn នឹងជួបពិភាក្សាគ្នានៅឯស្ថានទូតចិនដែលក្រសួងការបរទេសនៃប្រទេសនឹងពិភាក្សាអំពីជំហានបន្ទាប់ ផែនការធ្វើដំណើររួមគ្នា (travel bubble) បន្ទាប់មកនឹងត្រូវការការយល់ព្រមចុងក្រោយពីលោកប្រាយុទ្ធ ចាន់អូចា និងសមភាគីចិនរបស់លោក គឺប្រធានាធិបតី ស៊ី ជិនពីង។

ជាមួយគ្នានេះមន្ត្រីថៃក៏កំពុងបង្វែរការចាប់អារម្មណ៍មកប្រទេសស្វីសផងដែរ ដោយសង្ឃឹមថានឹងទាក់ទាញភ្ញៀវទេសចរណ៍ស្វីសស្នាក់នៅរយៈពេលយូរលើទិដ្ឋាការចូលនិវត្តន៍ដែលមិនមែនជាជនអន្តោប្រវេសន៍។ ជាងនេះទៅទៀតមន្រ្តីថៃក៏កំពុងពិភាក្សាផងដែរ លើលទ្ធភាពនៃការប្រើប្រាស់រមណីយដ្ឋានវាយកូនហ្គោល ដែលជាកន្លែងដាក់ដាច់ដោយឡែករបស់រដ្ឋក្នុងតំបន់ ដោយហេតុនេះផ្តល់ឱ្យភ្ញៀវនូវថ្ងៃឈប់សម្រាកដើម្បីលេងហ្គោល ក្នុងអំឡុងពេលធ្វើចត្តាឡីស័ក។ គេសង្ឃឹមថាការផ្លាស់ប្តូរនេះអាចទាក់ទាញកីឡាករវាយកូនហ្គោលពីប្រទេសជាច្រើនដូចជា ជប៉ុន កូរ៉េខាងត្បូង តៃវ៉ាន់ និងចិនដែលជាធម្មតាចំណាយពេលពីរបីខែហ្វឹកហាត់នៅប្រទេសថៃ៕



អត្ថបទ៖ លីនី
ប្រភព៖ thethaiger


