មជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាព Covid-19 ថៃអនុម័តការដាក់ឱ្យនៅដាច់ដោយឡែកត្រឹម ១០ ថ្ងៃសម្រាប់ភ្ញៀវទេសចរបរទេសមកពីប្រទេសទាំងនេះ
សេដ្ឋកិច្ច November 6, 2020 Chan Sreyny

អនុគណៈកម្មាធិការនៃមជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាព Covid-19 ថៃ (CCSA) បានអនុម័តកាត់បន្ថយការដាក់ឱ្យនៅដាច់ដោយឡែកត្រឹម ១០ ថ្ងៃសម្រាប់ភ្ញៀវទេសចរបរទេសមកពីប្រទេសដែលមានហានិភ័យឆ្លងដូចគ្នា ឬខ្ពស់ជាងប្រទេសថៃបន្តិចបន្តួច។

លោក Kiattiphum Wongrajit រដ្ឋលេខាធិការអចិន្ត្រៃយ៍សុខាភិបាលថៃបាននិយាយថា អ្នកធ្វើដំណើរមកពីប្រទេសដែលមានហានិភ័យខ្ពស់ នឹងនៅតែត្រូវបានដាក់ឱ្យនៅដាច់ដោយឡែករយៈពេល ១៤ ថ្ងៃ។ គណៈកម្មាធិការជឿជាក់ថាការកាត់រយៈពេលដាច់ដោយឡែកពីគ្នានឹងទាក់ទាញភ្ញៀវទេសចរមកប្រទេសថៃកាន់តែច្រើន។ ការផ្លាស់ប្តូរនេះ បានធ្វើឡើងបន្ទាប់ពីការសាកល្បងផ្នែកវេជ្ជសាស្រ្តបានរកឃើញថា ការដាក់ឱ្យនៅដាច់ដោយឡែករយៈពេល ១០ ថ្ងៃ និង ១៤ ថ្ងៃមានលទ្ធផលដូចគ្នា។

លោក Kiattiphum បានបន្ថែមថា បន្ទាប់ពីរយៈពេល ១០ ថ្ងៃវាគួរតែអាចឱ្យអ្នកទេសចរធ្វើដំណើរទៅខេត្តយ៉ាងហោចណាស់ ១០ ដែលមានវិធានការបង្ការជំងឺដែលរួមមាន៖ ខេត្ត Chonburi, Phuket, Rayong, Chiang Mai, Chiang Rai, Buriram និង Surat Thani ។

គួរឱ្យដឹងផងដែរថា គណៈកម្មាធិការសុខាភិបាលនឹងបញ្ជូនរបាយការណ៍ និងអនុសាសន៍ទៅគណៈកម្មាធិការ CCSA ដែលដឹកនាំដោយនាយករដ្ឋមន្រ្តីដើម្បីសុំការយល់ព្រម៕

អត្ថបទ៖ នីតា
ប្រភព៖ nationthailand