ទីក្រុងប៉ារីសប្រទេសបារាំង ហាមឃាត់ការដឹកជញ្ជូនអាហារ និងភេសជ្ជៈនៅពេលយប់ដើម្បីដោះស្រាយវិបិត្តជំងឺ Covid-19 ដែលកំពុងរាលដាលកាន់តែអាក្រក់ទៅៗ
សេដ្ឋកិច្ច November 6, 2020 Chan Sreyny

យោងតាមប៉ូលីសនៅទីក្រុងប៉ារីសប្រទេសបារាំងបានឱ្យដឹងថា ទីក្រុងប៉ារីសនឹងហាមឃាត់ការដឹកជញ្ជូន និងយកទៅផ្ទះសំរាប់ម្ហូប និងស្រាដែលបានរៀបចំនៅចន្លោះម៉ោង ១០ យប់ដល់ម៉ោង ៦ ព្រឹកម៉ោងក្នុងស្រុកចាប់ពីថ្ងៃសុក្រ ទី ៦ ខែវិច្ឆិកា ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺ Covid-19 ។

រដ្ឋបាលក្រុងប៉ារីសក៏បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការលក់ និងការប្រើប្រាស់ភេសជ្ជៈមានជាតិអាល់កុលនៅតាមទីសាធារណៈ នឹងត្រូវហាមឃាត់នៅពេលយប់ចាប់ពីថ្ងៃទី ៦ ខែវិច្ឆិកា។

ទន្ទឹមនឹងនេះ​ ប្រធានាធិបតីបារាំងលោក Emmanuel Macron បានដាក់ចេញនូវការចាក់សោប្រទេសថ្មីកាលពីខែមុន ដោយបង្ខំឱ្យហាងដែលមិនចាំបាច់យត្រូវបិទទ្វារ។ ប៉ុន្តែមួយសប្តាហ៍នៃការចាក់សោរប្រទេសបារាំងនៅតែមានករណីឆ្លងជំងឺ Covid-19 ថ្មីជាង ៤ ម៉ឺននាក់ក្នុងមួយថ្ងៃ ហើយអង្គភាពថែទាំយ៉ាងច្រើននៅទូទាំងប្រទេសកំពុងស្ថិតក្នុងភាពតានតឹង ដោយសារគ្រែ ICU ជាង ៤,០០០ ឥឡូវត្រូវបានកាន់កាប់ដោយអ្នកជំងឺ Covid-19 ។

គួរឱ្យដឹងផងដែរថា កាលពីថ្ងៃពុធ ទី៤ ខែវិច្ឆិកា ប្រទេសបារាំងបានរាយការណ៍ថា ករណីឆ្លងជំងឺ Covid-19 ចំនួន ៤០,៥៥៨ ករណី និងចំនួនអ្នកស្លាប់ ៣៨៥ នាក់បន្ថែមទៀតដោយចំនួនអ្នកស្លាប់សរុបឈានដល់ ៣៨,៦៧៤ នាក់៕

អត្ថបទ៖ នីតា
ប្រភព៖ https://www.channelnewsasia.com/news/world/france-paris-covid-19-lockdown-ban-food-delivery-night-13473326