យោងតាមតួលេខពីក្រសួងពាណិជ្ជកម្មបានឱ្យដឹងថា កម្ពុជាបាននាំចេញកង់ជាងជាង ១,៥ លានគ្រឿងទៅកាន់ទីផ្សារបរទេសគិតត្រឹមត្រីមាសទី៣ នៃឆ្នាំនេះ ដោយរកចំណូលបានជិត ៤០០ លានដុល្លារអាមេរិក។ នេះបើយោងតាមកាការចេញផ្សាយដោយក្រសួងព័ត៌មាន។
ប្រភពដដែលបានឲ្យដឹងថា ចាប់ពីខែមករាដល់ខែកញ្ញា នៃឆ្នាំនេះ ប្រទេសកម្ពុជាបាននាំចេញកង់ចំនួនកន្លះលានកង់ទៅទីផ្សារសហរដ្ឋអាមេរិក និង ៣៦០,០០០ ផ្សេងទៀតទៅកាន់ប្រទេសអាឡឺម៉ង់ ខណៈដែល ២៧០,០០០ គ្រឿង និង ១៥០,០០០ គ្រឿងត្រូវបានដឹកជញ្ជូនទៅចក្រភពអង់គ្លេស និងបែលហ្ស៊ិក។

ជាមួយគ្នានេះទីផ្សារសំខាន់ផ្សេងទៀតសម្រាប់កង់នៅប្រទេសកម្ពុជាគឺមាន ប្រទេសហូឡង់ និងអូស្ត្រាលីដែលមាន ៩០,០០០ និង ១០០,០០០ គ្រឿង។ ដោយឡែកនៅឆមាសទីមួយនៃឆ្នាំនេះប្រទេសកម្ពុជាបាននាំចេញកង់ចំនួន ១,១ លានគ្រឿងដែលរកចំណូលបាន ២៤១ លានដុល្លារ ហើយកង់ដែលនាំចេញជាងពាក់កណ្តាលត្រូវបានបញ្ជូនទៅបណ្តាប្រទេសសហភាពអឺរ៉ុប ហើយនៅសល់ទៅសហរដ្ឋអាមេរិក អង់គ្លេស ជប៉ុន និងផ្សេងទៀត។ គួរបញ្ជាក់ផងដែរថា ប្រទេសកម្ពុជាបានក្លាយជាអ្នកផ្គត់ផ្គង់កង់ធំបំផុតសម្រាប់ទីផ្សារសហគមន៍អ៊ឺរ៉ុបចាប់តាំងពីឆ្នាំ២០១៧ ដោយវ៉ាដាច់តៃវ៉ាន់របស់ប្រទេសចិនដែលបានឈរនៅចំណាត់ថ្នាក់លេខមួយអស់រយៈពេលពីរទសវត្សមកហើយ។


ប្រភព៖ ក្រសួងព័ត៌មាន


