ក្រសួងពាណិជ្ជកម្មថៃ បានកាត់បន្ថយតម្លៃទំនិញប្រើប្រាស់ក្នុងផ្ទះជាង ១៣,០០០ មុខទំនិញក្រោមការបញ្ចុះតម្លៃប្រចាំខែទី ៧ ដើម្បីជួយកាត់បន្ថយថ្លៃដើមសម្រាប់ការរស់នៅរបស់ប្រជាជនក្នុងអំឡុងពេលមានវិបត្តិជំងឺ Covid-19 ។
ការបញ្ចុះតម្លៃឧបត្ថម្ភធនរបស់រដ្ឋាភិបាល បានចាប់ផ្តើមនៅក្នុងខែមេសា ក្រោមការសហការជាមួយក្រុមហ៊ុនផលិត អ្នកចែកចាយ និងហាងនៅទូទាំងប្រទេស។ ផលិតផលមាន ៦ ប្រភេទត្រូវបានគេបញ្ចុះតម្លៃដូចជា៖ អាហារ និងភេសជ្ជៈ អាហារឆ្អិនក្លាសេ ទឹកជ្រលក់ ផលិតផលប្រើប្រាស់ប្រចាំថ្ងៃ សាប៊ូ និងគ្រឿងសំអាតរាងកាយ និងផលិតផលបោកគក់។
តម្លៃទំនិញសរុប ១៣,៧៩០ មុខទំនិញត្រូវបានកាត់បន្ថយ ដោយមានការបញ្ចុះតម្លៃអតិបរមា ៧០% លើទំនិញសម្អាតដូចជា សាប៊ូបោកខោអាវ សាប៊ូលាងសម្អាតដៃ។ គួឱ្យដឹងផងដែរថា ការបញ្ចុះតម្លៃនៅជុំទី ៧ នឹងដំណើរការរហូតដល់ខែវិច្ឆិកា ហើយត្រូវបានគេរំពឹងថា នឹងកាត់បន្ថយការចំណាយសរុបប្រចាំថ្ងៃ៕

អត្ថបទ៖ នីតា
ប្រភព៖ nationthailand


