ការនាំចេញសម្លៀកបំពាក់របស់វៀតណាមធ្លាក់ចុះ ៩.៣% ក្នុងរយៈពេល ១០ ខែ
សេដ្ឋកិច្ច
November 4, 2020
Chan Sreyny
យោងតាមការិយាល័យស្ថិតិទូទៅវៀតណាមបានឱ្យដឹងថា តម្លៃនាំចេញវាយនភណ្ឌ និងសម្លៀកបំពាក់សរុបរបស់វៀតណាមក្នុងរយៈពេល ១០ ខែដំបូងនៃឆ្នាំនេះបានធ្លាក់ចុះ ៩.៣% បើធៀបនឹងឆ្នាំមុន។
ទីផ្សារនាំចេញធំជាងគេរបស់វៀតណាមរួមមាន៖ ប្រទេសចិន ជប៉ុន សហគមន៍អឺរ៉ុប កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក។ ក្នុងខែតុលា ការនាំចេញវាយនភណ្ឌ និងសម្លៀកបំពាក់របស់វៀតណាមបានធ្លាក់ចុះ ៣.២% បើធៀបនឹងឆ្នាំមុន។

សមាគមវាយនភ័ណ្ឌនិងកាត់ដេរសម្លៀកបំពាក់វៀតណាមបាននិយាយថា ជំងឺរាតត្បាត Covid-19 បានបណ្តាលឱ្យខូចខាតទ្វេដងដល់វិស័យកាត់ដេរ និងវាយនភណ្ឌរបស់ប្រទេសវៀតណាម ដោយសារវាបានបង្អាក់ការផ្គត់ផ្គង់សម្ភារៈ និងការថយចុះតម្រូវការសកល។

គួរឱ្យដឹងផងដែរថា វៀតណាមបានកត់ត្រាចំណូលនៃការនាំចេញប្រមាណ ៣២.៦ ពាន់លានដុល្លារក្នុងឆ្នាំ ២០១៩ កើនឡើង ៦.៩% បើធៀបនឹងឆ្នាំ ២០១៨ ៕
អត្ថបទ៖ នីតា
ប្រភព៖ xinhuanet
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង


