នាយករដ្ឋមន្រ្តីអង់គ្លេសបានប្រកាសកាលពីពេលថ្មីៗនេះថា ប្រទេសអង់គ្លេសនឹងចូលទៅក្នុងការចាក់សោរប្រទេសថ្មីមួយ និងតម្រូវឲ្យអាជីវកម្មលក់រាយ និងបដិសណ្ឋារកិច្ចដែលមិនចាំបាច់ទាំងអស់ត្រូវបិទទ្វារ ដើម្បីទប់ស្កាត់ការកើនឡើងនៃជំងឺរាតត្បាត Covid-19 ។
វិធានការណ៍ថ្មីនេះ នឹងត្រូវអនុវត្តចាប់ពីថ្ងៃព្រហស្បតិ៍ ទី ៥ ខែវិច្ឆិកា រហូតដល់ថ្ងៃទី ២ ខែធ្នូ ដោយសាលារៀន និងកន្លែងអប់រំដទៃទៀតនឹងនៅតែបើកដំណើរការ។ នាយករដ្ឋមន្រ្តីអង់គ្លេសលោក Boris Johnson បាននិយាយថា ប្រជាជនដែលមានបំណងចេញពីផ្ទះត្រូវមានហេតុផលសមស្របមួយដូចជា៖ ទៅធ្វើការ ធ្វើលំហាត់ប្រាណ ឬការទទួលខុសត្រូវដោយមានការយកចិត្តទុកដាក់ ហើយបុគ្គលម្នាក់ៗអាចជួបជាមួយមនុស្សបានតែម្នាក់ប៉ុណ្ណោះដែលក្រៅពីគ្រួសាររបស់ពួកគេ។

គួរឱ្យដឹងផងដែរថា ការផ្លាស់ប្តូរនេះ ធ្វើឡើងបន្ទាប់ពីបានរាយការណ៍ពីការឆ្លងជំងឺរាតត្បាតថ្មីជារៀងរាល់ថ្ងៃក្នុហមួយសប្ដាហ៍ជាមធ្យមមានចំនួនជិត ២៣,០០០ នាក់ទោះបីជាតួលេខពិតត្រូវបានប៉ាន់ស្មានដោយការិយាល័យស្ថិតិជាតិថា មានចំនួនច្រើនជាងទ្វេដងក៏ដោយ៕

អត្ថបទ៖ នីតា
ប្រភព៖ kyodonews


