រដ្ឋាភិបាលជប៉ុនផ្តល់ជំនួយសង្គ្រោះបន្ទាន់ជាសម្ភារៈសំខាន់ៗ ដើម្បីឆ្លើយតបនឹងគ្រោះមហន្តរាយទឹកជំនន់នៅកម្ពុជា
សេដ្ឋកិច្ច
October 23, 2020
Chan Sreyny
រដ្ឋាភិបាលប្រទេសជប៉ុន តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) បានសម្រេច ផ្តល់ជំនួយសង្គ្រោះបន្ទាន់ដល់ប្រជាជនរងគ្រោះ ដោយសារទឹកជំនន់នៅកម្ពុជាតាមសំណើរបស់រាជរដ្ឋាភិបាលកម្ពុជា។
សេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតជប៉ុនប្រចាំនៅកម្ពុជានៅល្ងាចនេះបានឱ្យដឹងថា ជំនួយសង្គ្រោះបន្ទាន់ដល់ប្រជាជនរងគ្រោះ ដោយសារទឹកជំនន់នៅកម្ពុជាទាំងនោះមានដូចជា៖ តង់ចំនួន ២០០ ឧបករណ៍ចម្រោះទឹកចំនួន ២០ ភួយចំនួន ៧៨០ ម៉ាស៊ីនភ្លើងចំនួន ៥គ្រឿង កម្រាលប្លាស្ទីកចំនួន ៧០ កម្រាលគេងចំនួន ៧៨០ និងធុងទឹកចំនួន ២០០ ។
ស្ថានទូតជប៉ុនបានបញ្ជាក់ថា សម្ភារទាំងនេះនឹងមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញឆាប់ៗនេះ ហើយនឹងត្រូវបានចែកចាយភ្លាមៗក្រោយពេលមកដល់។ ស្ថានទូតជប៉ុន ក៏បានបួងសួងឱ្យប្រជាជនរងគ្រោះមានសុវត្ថិភាព និងឆាប់រួចផុតពីគ្រោះមហន្តរាយនេះ៕
ប្រភព៖ ក្រសួងព័ត៌មាន
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង