ការនាំចេញរបស់ជប៉ុនធ្លាក់ចុះ ខណៈពេលដែលការធ្វើពាណិជ្ជកម្មកាន់តែប្រសើរឡើង
សេដ្ឋកិច្ច October 19, 2020 Chan Sreyny

ការនាំចេញរបស់ជប៉ុន បានធ្លាក់ចុះក្នុងកម្រិតទាបបំផុតក្នុងរយៈពេល ៧ ខែក្នុងខែកញ្ញា ក្នុងសញ្ញាថ្មីមួយដែលបង្ហាញថា ការរីករាលដាលនៃជំងឺ Covid-19 បានធ្វើឱ្យពាណិជ្ជកម្មពិភពលោកកំពុងធ្លាក់ចុះ។

ក្រសួងហិរញ្ញវត្ថុជប៉ុនបាននិយាយថា តម្លៃនៃការនាំចេញទៅបរទេសរបស់ជប៉ុនបានធ្លាក់ចុះ ៤.៩% បើធៀបនឹងឆ្នាំមុនក្នុងខែកញ្ញា។ គ្រឿងបរិក្ខារផលិតបន្ទះឈីបបានជំរុញការកើនឡើងនៃការនាំចេញទៅកាន់ប្រទេសចិន ខណៈពេលដែលការដឹកជញ្ជូនរថយន្តទៅសហរដ្ឋអាមេរិកបានកើនឡើងជាលើកដំបូង។

ទោះយ៉ាងជាណា អ្នកសេដ្ឋកិច្ចបានព្យាករណ៍ថា ការធ្លាក់ចុះនៃការនាំចេញសរុបមានចំនួន ២.៤% ។ លោក Takeshi Minami ប្រធានសេដ្ឋវិទូនៅវិទ្យាស្ថានស្រាវជ្រាវ Norinchukin ជប៉ុនបានមានប្រសាសន៍ថា ប្រទេសចិនគឺជាកត្តាជំរុញដ៏ធំបំផុតសម្រាប់ការនាំចេញរបស់ជប៉ុននៅពេលនេះ ខណៈពេលដែលសេដ្ឋកិច្ចនៅប្រទេសចិនមានការងើបឡើងវិញយ៉ាងឆាប់រហ័ស។

នាយករដ្ឋមន្រ្តីថ្មី Yoshihide Suga ប្រឈមនឹងបញ្ហា ក្នុងការព្យាយាមដើម្បីស្តារសេដ្ឋកិច្ចឡើងវិញបន្ទាប់ពីបានធ្លាក់ចុះគួរឱ្យកត់សម្គាល់នៅក្នុងត្រីមាសទី២ ។ ដោយជោគជ័យរបស់គាត់ នឹងពឹងផ្អែកយ៉ាងខ្លាំងទៅលើការនាំចេញដែលជាកត្តាជំរុញដ៏សំខាន់នៃកំណើនរបស់ជប៉ុន។

ទន្ទឹមនឹងនេះ សេដ្ឋកិច្ចរបស់ជប៉ុនពឹងផ្អែកលើពាណិជ្ជកម្មពិភពលោក ដែលងាយរងគ្រោះជាពិសេសជាមួយនឹងការលេចចេញជាថ្មីនៃជំងឺ Covid-19 នៅក្នុងដៃគូពាណិជ្ជកម្មសំខាន់ៗមួយចំនួនដូចជា អឺរ៉ុប និងសហរដ្ឋអាមេរិក។ ការរាលដាលនេះ នឹងធ្វើឱ្យក្រុមហ៊ុនជប៉ុនមានការប្រុងប្រយ័ត្នចំពោះការជួលបុគ្គលិក ការដំឡើងប្រាក់ឈ្នួល និងការវិនិយោគអាជីវកម្ម។

គួរឱ្យដឹងផងដែរថា ការនាំចេញទៅប្រទេសចិនបានកើនឡើង ១៤% ដោយឧបករណ៍ផលិតបន្ទះឈីបបានកើនឡើង ៤៧% ។ ការនាំចេញទៅឋអាមេរិកបានកើនឡើង ០,៧% បើធៀបនឹងឆ្នាំមុនដែលជាការកើនឡើងលើកដំបូងក្នុងរយៈពេល ១៤ ខែដោយការកើនឡើង ២២% ក្នុងការនាំចេញរថយន្ត។ ប៉ុន្តែតម្លៃនៃការនាំចេញទៅសហភាពអឺរ៉ុបបានបន្តធ្លាក់ចុះដោយធ្លាក់ចុះ ១០.៦% និងការនាំចូលសរុបធ្លាក់ចុះ ១៧.២% ៕

អត្ថបទ៖ នីតា
ប្រភព៖ japantimes