ឱនភាពថវិការបស់អាមេរិកឈានដល់កំរិតខ្ពស់ ខណៈមានការរីករាលដាលនៃជំងឺ Covid-19
សេដ្ឋកិច្ច October 19, 2020 Chan Sreyny

យោងតាមទិន្នន័យផ្លូវការណ៍មួយបានបង្ហាញថា ឱនភាពថវិការបស់សហរដ្ឋអាមេរិកបានកើនឡើងដល់កម្រិត ៣.១ ទ្រីលានដុល្លារក្នុងឆ្នាំសារពើពន្ធ ២០២០ ដោយសារជំងឺ Covid-19 បានធ្វើឱ្យមានការជំរុញសារពើពន្ធយ៉ាងច្រើន និងបណ្តាលឱ្យប្រាក់ចំណូលពន្ធធ្លាក់ចុះ។

ការកើនឡើងនូវឱនភាពនេះ ឆ្លុះបញ្ចាំងពីផលប៉ះពាល់ដោយជំងឺរាតត្បាត​ Covid-19 លើសេដ្ឋកិច្ច និងច្បាប់ដើម្បីការពារសុខភាពសាធារណៈ និងគាំទ្រដល់ឧស្សាហកម្ម អាជីវកម្ម និងបុគ្គលដែលទទួលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ រួមទាំងជំនួយសង្គ្រោះជំងឺ Covid-19 ចំនួន ២.២ ទ្រីលានដុល្លារ និងសន្ដិសុខសេដ្ឋកិច្ច ឬច្បាប់ CARES ដែលត្រូវបានអនុម័តដោយសភាកាលពីចុងខែមីនា។

គួរឱ្យដឹងផងដែរថា លោកស្រី Maya MacGuineas ប្រធានគណៈកម្មាធិការទទួលបន្ទុកថវិកាសហព័ន្ធបានកត់សម្គាល់ថា រដ្ឋាភិបាលសហព័ន្ធអាមេរិកបានបញ្ចប់ឆ្នាំសារពើពន្ធជាមួយនឹងបំណុលចំនួន ២១ ទ្រីលានដុល្លារដែលមានន័យថា បំណុលពេលនេះមានទំហំធំជាងទិន្នផលសេដ្ឋកិច្ចប្រចាំឆ្នាំ៕

អត្ថបទ៖ នីតា
ប្រភព៖ xinhuanet