ក្រៅពីកាត់បន្ថយពន្ធលើប្រាក់ចំណូល ថៃត្រៀមចាក់បញ្ចូលទឹកប្រាក់ជាង ៦ ពាន់លានដុល្លារទៅក្នុងសេដ្ឋកិច្ចតាមរយៈគម្រោង ៣ ដែលពលរដ្ឋទទួលបានប្រយោជន៍យ៉ាងច្រើន
សេដ្ឋកិច្ច October 13, 2020 Chan Sreyny

យោងតាមក្រសួងហិរញ្ញវត្ថុបានឲ្យដឹងថា ប្រទេសថៃត្រៀមចាក់បញ្ចូលទឹកប្រាក់ចំនួន ១៩២ ពាន់លានបាត (ប្រមាណ ៦.១៤ ពាន់លានដុល្លារ) ទៅក្នុងសេដ្ឋកិច្ចតាមរយៈវិធានការណ៍ចំនួនបី ក្នុងគោលបំណងជំរុញអំណាចទិញរបស់អ្នកប្រើប្រាស់។ ក្រសួងក៏បានរំពឹងផងដែរថា ទឹកប្រាក់ទាំងនេះនឹងធ្វើចរាចរនៅក្នុងសេដ្ឋកិច្ច ខណៈសេចក្តីថ្លែងការណ៍របស់ការិយាល័យគោលនយោបាយសារពើពន្ធ (FPO) បានឲ្យដឹងថាការធ្វើចរាចរនឹងរួមចំណែកដល់កំណើន ០.៥៤% ផលិតផលក្នុងស្រុកសរុបរបស់ប្រទេសថៃ។

ប្រភពដដែលបានឲ្យដឹងថា វិធានការណ៍ជំរុញទាំងបីរួមមាន គម្រោងធ្វើយ៉ាងណាឲ្យការទិញទំនិញមានភាពល្អដូចដើម គ្រោងការចំណាយ និងប្រាក់ឧបត្ថម្ភការរស់នៅបន្ថែមសម្រាប់អ្នកកាន់ប័ណ្ណសុខុមាលភាពរដ្ឋ។ តាមរយៈ (FPO) គម្រោងធ្វើយ៉ាងណាឲ្យការទិញទំនិញមានភាពល្អដូចដើម ត្រូវបានបង្កើតឡើងដើម្បីជំរុញការប្រើប្រាស់ក្នុងស្រុក ដោយគាំទ្រដល់អាជីវកម្មដែលបានចុះឈ្មោះនៅក្នុងប្រព័ន្ធពន្ធ និងប្រជាជនដែលទទួលខុសត្រូវចំពោះការបង់ពន្ធលើប្រាក់ចំណូលផ្ទាល់ខ្លួន។ គម្រោងនេះក៏មានគោលបំណងលើកកម្ពស់ផលិតផលក្នុងស្រុកដែលជាមូលដ្ឋានគ្រឹះនៃសេដ្ឋកិច្ចសហគមន៍ផងដែរ។

គួរបញ្ជាក់ថា កាលពីសប្តាហ៍មុនរដ្ឋាភិបាលបានអនុម័តលើសំណើរមួយ ដើម្បីផ្តល់ជូននូវការកាត់ពន្ធលើប្រាក់ចំណូលរបស់អ្នកជាប់ពន្ធរហូតដល់ទៅ ៣០,០០០ បាតសម្រាប់ការទិញផលិតផល និងសេវាកម្មជាមួយនឹងពន្ធលើតម្លៃបន្ថែម ៧ ភាគ% លើកលែងតែភេសជ្ជៈមានជាតិអាល់កុល ផលិតផលថ្នាំជក់ ឆ្នោតជាតិ ប្រេងឥន្ធនៈ សេវាកម្មកន្លែងស្នាក់នៅ និងសំបុត្រយន្តហោះ។ ទោះបីជាយ៉ាងនេះក្ដី គម្រោងនេះក៏ត្រូវបានឆ្លើយតបជាមួយនឹងការរិះគន់ផងដែរ៕

អត្ថប​ទ៖ លីនី
ប្រភព៖ bangkokpost